ក្រុមហ៊ុន​អ៊ីស្រាអែល​ក្លែងបន្លំ​លើ​ហ្វេ​ស​ប៊ុ​ក​ដើម្បី​ចែកចាយ spyware

0

ការស៊ើបអង្កេត​មួយ​ពី​គេហទំព័រ​ព័ត៌មាន Motherboard អះអាងថា domain  របស់គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​ដែល​មើលទៅ​ហាក់ដូច​ជាមាន​សុវត្ថិភាព ត្រូវគេ​រៀបចំ​ដើម្បី​ផ្សព្វផ្សាយ​កម្មវិធី​ហេ​គ (hacking tool) Pegasus របស់​ក្រុមហ៊ុន NSO។ ប្រភព​បន្ថែម​ការអះអាង​ផងដែរ​ថា ពួកគេ​រកឃើញ​ភ័ស្តុតាង​ដែលថា ម៉ាស៊ីន​មេ​នៅក្នុង​សហរដ្ឋអាមេរិក​ត្រូវ​ប្រើប្រាស់​ដើម្បី​ចែកចាយ​ឧបករណ៍​ចារកម្ម។

ក្រុមហ៊ុន NSO បដិសេធ​លើ​ការចោទប្រកាន់​ទាំងអស់ ដោយ​តប​ថា​ការ​ចោទ​ទាំងនោះ​គ្រាន់តែ​ជាការ​ស្មាន។ កម្មវិធី(spyware) Pegasus ដែល​ដំឡើង​រួច​មាន​សមត្ថភាព​អាច​អាន​សារ និង​ទិន្នន័យ​ផ្សេងទៀត​នៅលើ​ទូរស័ព្ទ   ធ្វើការ​តាមដាន​លើ​ទីតាំង​ដោយ​ប្រើ GPS និង​ចូល​ប្រើ​មុខងារ​សំឡេង(microphone) និង​កាមេរ៉ា។

ពាក្យបណ្តឹង​របស់​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​ចោទប្រកាន់ថា ក្រុមហ៊ុន NSO បើក​ដំណើរការ​កម្មវិធី (spywar) ដោយ​ខ្លួនឯង។ ប៉ុន្តែ​ក្រុមហ៊ុន NSO ស្នើ​សុំឱ្យ​តុលាការ​នៅ​រដ្ឋកាលីហ្វ័រ​ញ៉ា​ច្រានចោល​ចំពោះ​ករណីនេះ ព្រោះ​ក្រុមហ៊ុន​និយាយថា ក្រុមហ៊ុន​មិនដែល​ប្រើ​កម្មវិធី (spyware) របស់ខ្លួន​ទេ មានតែ​រដ្ឋាភិបាល​ដែលមាន​អធិបតេយ្យភាព​ប៉ុណ្ណោះ។ ក្រុមហ៊ុន NSO និយាយថា ក្រុមហ៊ុន​នៅ​រក្សា​ជំហរ​ផ្លូវការ​របស់ខ្លួន​ចំពោះ​អ្វីដែល​ក្រុមហ៊ុន​ដាក់​នៅក្នុង​រឿងក្តី​ស្របច្បាប់​ជាមួយ​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក៕

ប្រភពព័ត៌មាន​ BBC ផ្សាយ​ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០

 

LEAVE A REPLY

Please enter your comment!
Please enter your name here