បច្ចេកទេស​នុយក្លេអ៊ែរ​ត្រូវបាន​ប្រើ​សម្រាប់​សុវត្ថិភាព​ចំណីអាហារ

0

“សុវត្ថិភាព​ចំណីអាហារ​សម្រាប់​អាជីវកម្ម​មនុស្ស​គ្រប់គ្នា” នេះ​គឺជា​ពាក្យស្លោក​មួយ​ដែល​ត្រូវបាន​ប្រើប្រាស់​សម្រាប់​ទិវា​សុវត្ថិភាព​ចំណីអាហារ​ពិភពលោក​ក្នុងឆ្នាំនេះ។

International Atomic Energy Agency (IAEA) នៅក្នុង​ភាពជា​ដៃគូរ​ជាមួយ​អង្គការ​ចំណីអាហារ និង​កសិកម្ម​របស់​អង្គការសហប្រជាជាតិ បានធ្វើ​ការកសាង​សមត្ថភាព​ប្រទេស​ជាច្រើន​នៅក្នុង​ពិភពលោក​ក្នុងការ​ប្រើប្រាស់​បច្ចេកវិទ្យា​នុយក្លេអ៊ែរ អ៊ីសូតូប និង​វិភាគ ដើម្បី​កំណត់​ពី​សុវត្ថិភាព និង​គុណភាព​ចំណីអាហារ រួមទាំង​ប្រភពដើម និង​ភាពត្រឹមត្រូវ។ IAEA ក៏បានផ្តល់​ផងដែរ​នូវ​ការគាំទ្រ​ដល់​អ្នកឯកទេស​ទូទាំង​ពិភពលោក​ប្រើប្រាស់​ចំណីអាហារ​ដោយ​មិន​ប្រើ​កាំរស្មី​ដើម្បី​បង្កើន​នូវ​រយៈពេល​គុណភាព​ចំណីអាហារ។

មកទល់នឹង​ពេលនេះ​មាន​ជាង ៧០ ប្រទេស​ដែល​ទទួលបាន​អត្ថប្រយោជន៍​ពី​ការគាំទ្រ​ក្នុងការ​ប្រើប្រាស់​បច្ចេកវិទ្យា​នុយក្លេអ៊ែរ សម្រាប់​ការគ្រប់គ្រង​ទៅលើ​កាកសំណល់​គីមី និង​សារធាតុពុល ដែលជា​ផ្នែក​មួយ​នៃ​កម្មវិធី​សហប្រតិបត្តិការ​បច្ចេក​ទេស​របស់ IAEA ហើយក៏​ដូចជា​តាមរយៈ​ការសម្របសម្រួល​លើ​គម្រោង​នៃ​កម្មវិធី​ស្រាវជ្រាវ។

គួរបញ្ជាក់​ផងដែរ​ថា IAEA បាន​ប្រារព្វ​ទិវា​សុវត្ថិភាព​ចំណីអាហារ​ពិភពលោក​នៅក្នុង​ឆ្នាំនេះ ដោយបាន​បង្ហាញ​ពី​សមិទ្ធិផល​ពីរ ដែល​មកពី​ប្រទេស​អ៊ូ​ហ្គ​ង់​ដា និង​កូ​ស្តា​រី​កា៕

LEAVE A REPLY

Please enter your comment!
Please enter your name here