ទីបំផុត​ហ្វេ​ស​បុក​បន្ថែម​មុខងារ​លុប​ផុស (post) ចាស់ៗ ដើម្បី​ផ្ដល់​ភាពងាយស្រួល​ដល់​អ្នកប្រើប្រាស់

0

បច្ចុប្បន្ន នៅក្នុង Manage Activity ផ្តល់​មុខងារ​ថ្មី អាចឱ្យ​អ្នក​អាច​រៀបចំ​ផុស​របស់​អ្នក​ងាយស្រួល​ជាង​មុន។  បើសិនជា​អ្នក​ចូលទៅ​កាន់​ប៉ូ​តុង Manage Activity អ្នកនឹង​ឃើញ​រូបភាព ឬ​ផុស (post) របស់​អ្នក​តម្រៀប​គ្នា​ជា​ជួរ​តាម​លំដាប់​ខែ​ឆ្នាំ ដែល​វា​ពិតជា​ផ្តល់​ភាពងាយស្រួល​ក្នុងការ​ចុច​រើសយក​រូបភាព​ដើម្បី​លុប ឬ​កែប្រែផ្សេង។

ម្យ៉ាងទៀត បើ​អ្នក​មិន​ចង់​លុប​រូប​នោះទេ អ្នក​អាច​លាក់​វាពី timeline  របស់​អ្នក ឬ​អ្នក​អាច​ដក(Remove) ខ្លួន​អ្នក​ពី​ផុស​របស់​អ្នក​ដ៏​ទៃ​ថែម​ទៀតផង។ ការធ្វើ​ដូច្នេះ អ្នក​ចំណេញ​ពេលវេលា ពី​ការចំណាយ​ពេល​រក​រូប​ភាព និង​ចុច​លើ​រូបភាព​ម្តងមួយៗដើម្បី​លុប ឬ​លាក់​វា​ពីលើ timeline របស់​អ្នក។

លើសពីនេះ នៅ​ផ្នែក​ខាងឆ្វេង​មានមុខ​ងារ​រើស​ឆ្នាំ​ដើម្បី​មើល​ការ​ផុសចាស់ៗរបស់​អ្នក (Date posted) ដោយ​វា​មាន​រៀប​គ្នា​តាម​លំដាប់​ឆ្នាំ ដែល​អ្នក​ក៏​អាច​ជ្រើ​រើស​តាម​ឆ្នាំនីមួយៗដើម្បី​មើល​ផុស (post) របស់​អ្នក​ឡើងវិញ​យ៉ាង​ងាយ។

គួរ​រំលឹក​ផងដែរ​ថា មុខងារ​គ្រប់គ្រង​សកម្មភាព (Manage Activity) ផ្តល់​ជម្រើស​ពីរ​ដើម្បី​លុប​ផុស (post) ចាស់ៗពី timeline របស់​អ្នក។

១) ប្រសិនបើ​អ្នក​ចង់​លុប​ចោលការ​បង្ហោះចាស់ៗរបស់​អ្នក​នៅលើ News ឬ​រូបថត​ដែល​អ្នក​ចែកចាយ​គឺ​អ្នក​អាច​លុប​ទៅក្នុង​ធុងសំរាម (trash)។ នៅ​រយៈពេល៣០ថ្ងៃក្រោយ​មកទៀត អាច​លុប​ផុស​នោះ​ជា​រៀងរហូត​ដោយ​ស្វ័យប្រវត្តិ​ជា​លក្ខណៈ​អចិន្ត្រៃយ៍។ អ្នក​ក៏​អាច​ជ្រើសរើស​ដើម្បី​ទៅយក​ផុស​មកវិញ​ពី​ធុងសម្រាម​ដែរ​ក្នុងអំឡុង​រយៈពេល៣០ថ្ងៃ​ប្រសិនបើ​អ្នក​ប្តូរ​ចិត្ត។

២)ប្រសិនបើ​អ្នក​ចង់​ការពារ​ផុស (post) របស់​អ្នក ប៉ុន្ដែ​អ្នក​មិន​ចង់អោយ​សាធារណជន​ឃើញ​វា​ទៀត​ទេ​អ្នក​ក៏​អាច​ទុក​វា​ក្នុង​ប័ណ្ណ​សារ​ដែរ (archive)។ តាម​វិធី​នេះ​រូបថត ឬ​សារ​នឹងមិន​បាត់​ទេ​ប៉ុន្តែ​គ្មាន​នរណាម្នាក់​អាច​មើលឃើញ​វា​នៅលើ​ប្រវត្តិរូប​របស់​អ្នក​ទេ៕

ប្រភពព័ត៌មាន​ Bgr ផ្សាយ​ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here