ចន្លោះប្រហោង​នៅក្នុង Zoom បើកដៃ​ឱ្យ​ហេ​គ​ឃ័​រ​លួច​ចូលក្នុង​ប្រព័ន្ធ​តាមរយៈ​ឆាត

0

ប្រសិនបើ​អ្នក​កំពុងតែ​ប្រើ​កម្មវិធី Zoom នៅក្នុង​ពេលនេះ​ដើម្បី​សិក្សា​រៀនសូត្រ ធ្វើ​អាជីវកម្ម ឬ​ទំនាក់ ទំនង អ្នក​គួរតែ​ប្រើ​ជំនាន់​ចុងក្រោយ​បំផុត​សម្រាប់​ដំណើរការ​លើ Windows, macOS, ឬ Linux។

អ្នកស្រាវជ្រាវ​សុវត្ថិភាព​មកពី Cisco Talos បង្ហើប​ប្រាប់ឱ្យដឹង​នៅថ្ងៃនេះ​ថា វា​រកឃើញ​កង្វះ ខាត​ពីរ​នៅក្នុង​កម្មវិធី Zoom ដែល​អាច​នាំឱ្យ​ហេ​គ​ឃ័​រ​ចូលទៅក្នុង​ប្រព័ន្ធ​របស់​ក្រុម​ដែល​កំពុងតែ​ឆាត។

កំហុស​ពីរ​នោះ​គឺជា​ផ្លូវ​ដែល​អាចឱ្យ​ហេ​គ​ឃ័​រ​សរសេរ និង​ដាក់បញ្ចូល files នៅលើ​ប្រព័ន្ធ ដំណើរការ​កម្មវិធី video conference ដើម្បី​ដំណើរការ​កូដ។ អ្នក​ស្រា​ជ្រាវ​រកឃើញថា​កម្មវិធី Zoom មិន​ត្រួតពិនិត្យ​មើលថា​តើ shared GIF កំពុងដំណើរការ​ចេញ​ពី Giphy service ហើយ​វា​បើក ដៃ​ឱ្យ​ហេ​គ​ឃ័​រ​បង្កប់ GIFs ពី​សេវា​គ្រប់គ្រង​ភាគី​ទី​បី​ដែល Zoom រក្សា​នៅក្នុង​ប្រព័ន្ធ​អ្នកទទួល។

អ្នកស្រាវជ្រាវ​និយាយថា ”Zoom’s chat ត្រូវ​បង្កើតឡើង​ក្នុង​កម្រិតស្តង់ដា XMPP ដែលមាន បន្ថែម extensions ដើម្បី​ទ្រទ្រង់​អ្នកប្រើប្រាស់។ Extensions មួយ​ក្នុងចំណោម​នោះ​រួមមាន source code snippets ដែល​គាំទ្រ full syntax។ លក្ខណៈពិសេស​នេះ វា​មានការ​ផ្ញើ​រកូដ​ទាមទារ​ឱ្យ​តំឡើង plugin  តែ​អ្នកទទួល​មិនចាំបាច់​តំឡើង​ទេ។ ចំណុច​នេះ​ជាការ​ទ្រទ្រង់​សម្រាប់​ការចែករំលែក file”។

កាលពី​ខែ​មុន Zoom ចេញ patch ជំនាន់ 4.6.12 ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងពីរ​នេះ​ជូន​អ្នក​ប្រើ Windows, macOS, ឬ Linux ផងដែរ៕

ប្រែ​សម្រួល​ដោយ៖ កញ្ញា
ប្រភពព័ត៌មាន ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here