កំហុស 0-Day អាច​នាំឱ្យ​ហេ​គ​ឃ័​រ​ប្រើប្រាស់​នូវ Tool ថ្មី​សម្រាប់ Jailbreak នៅលើ iPhone និង iPad

0

ក្រុម​ហេ​គ​ឃ័​រ​បាន​ប្រើប្រាស់ jailbreaking tool ដើម្បី​ដោះ​សោ​ទូរស័ព្ទ iPhone ដល់​ជំនាន់ iOS 13.5។

Zero-day jailbreak ចេញ​តាំងពី​ជំនាន់ iOS 8 ម្ល៉េះ។ ក្រុម​ហេ​គ​ឃ័​រ​មិនបាន​បញ្ជាក់​ពី​ភាព​ងាយ​រងគ្រោះ ដែល​បាន​រកឃើញ​នៅក្នុង iOS និង​ធ្វើការ​កែលម្អ​នៅ​ជំនាន់​ចុងក្រោយ​នៅឡើយ​ទេ។

គេហ​ទំ​ព​រ័ uncover ក៏បាន​បញ្ជាក់បន្ថែម​ពី​លទ្ធផល​នៃ​ការធ្វើ​តេស្ត​ដែល​ធានាថា​គ្មាន​បញ្ហា​តាំងពី​ជំនាន់ iPhone 6S ទៅដល់ iPhone 11 Pro Max models ដែល​រួមមាន​ជំនាន់ iOS 11.0 ទៅដល់ iOS 13.5 ប៉ុន្តែ​លើកលែង​ជំនាន់ 12.3 ទៅ 12.3.2 និង 12.4.2 ទៅ 12.4.5។

ខណៈពេលដែល​នៅ​មិនទាន់​ដឹង​ពី​ភាព​ងាយ​រងគ្រោះ​របស់ jailbreak ថ្មី​នៅឡើយ​ទេនោះ អ្នក​អភិវឌ្ឍន៍ iPhone នឹង​ជំរុញ​ការធ្វើ​បច្ចុប្បន្នភាព​ដើម្បី​សុវត្ថិភាព​នៅ​សប្តាហ៍ក្រោយៗទៀត។ UncOver 5.0.0 jailbreak ថ្មី អាច​តំឡើង​នៅលើ iOS, macOS, Linux និង Windows devices បាន។ អ្នក​ក៏​អាច​ស្វែង រក​ពី​គេហទំព័រ uncover website បាន​ផងដែរ៕

ប្រភពព័ត៌មាន ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here