តេ​ឡេ​ស្កុប​យក្ស​ឈ្មោះ FAST នឹង​ចាប់​ផ្ដើមធ្វើ​ការរុករក​ចាប់ពី​ខែកញ្ញា​ឆ្នាំនេះ

0

លោក Zhang Tongjie ជា​អ្នកវិទ្យាសាស្ត្រ​ជាន់ខ្ពស់​ដែល​ដឹកនាំ​ផែនការ​ស្វែងរក​ជីវិត​ក្រៅ​ភព​របស់​ចិន (ហៅ​កាត់ SETI) បាន​និយាយថា​តេ​ឡេ​ស្កុប​យក្ស​ឈ្មោះ FAST នឹង​ចាប់​ផ្ដើមធ្វើ​ការរុករក​ចាប់ពី​ខែកញ្ញា​ឆ្នាំនេះ។ នេះ​បើ​ផ្អែក​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​រដ្ឋ​ចិន Science and Technology Daily។

ការផលិត​តេ​ឡេ​ស្កុប​យក្ស FAST បានចាប់ផ្ដើម​តាំងពី​ឆ្នាំ ២០១១ ហើយ​វា​បានសម្រេច​រួចរាល់​ក្នុង​ឆ្នាំ ២០១។ គេ​បានចាប់ផ្ដើម​ប្រតិបត្តិការ​តេ​ឡេ​ស្កុប​នេះ​នៅក្នុង​ខែមករា ឲ្យ​មាន​បើក​ឲ្យ​អ្នក​តារាសាស្ត្រ​ជុំវិញ​ពិភពលោក​ចូលរួម​ប្រើប្រាស់​វា។

កាលពី​ខែមីនា អ្នកវិទ្យាសាស្ត្រ SETI បានចេញ​ផ្សាយ​ឯកសារ​ស្រាវជ្រាវ​អំពី​លទ្ធផល​នៃ​ការរុករកដំបូងៗជាមួយ​តេ​ឡេ​ស្កុប FAST នេះ។ ក្នុងនោះ​មាននិយាយ​អំពី​ការស្រាវជ្រាវ​បន្ថែម​ដើម្បី​ពង្រឹងសមត្ថភាព​របស់​តេ​ឡេ​ស្កុប​ក្នុងការ​លុបបំបាត់​រល​ក​ហ្វ្រេ​កង់​ដែលមាន​ប្រភព​ចេញពី​ផែនដី និង​អាច​វិភាគ​ដឹង​សញ្ញា​ដែល​អាចមាន​ប្រភព​ចេញពី​ក្រៅ​ភពផែនដី​បាន​ច្បាស់។ បច្ចុប្បន្ននេះ​តេ​ឡេ​ស្កុប FAST កំពុងស្ថិត​ក្រោម​ការកែ​សម្រួល​លើ​ចំណុច​នេះ។

លោក Zhang បានបញ្ជាក់​កាលពី​ខែមីនា​ថា ការស្វែងរក​ជីវិត​ក្រៅ​ភព​នឹងមិន​ពាក់ព័ន្ធ​នឹង​ការរុករក​បែប​វិទ្យាសាស្ត្រ​ធម្មតា​ដែលជា​ភារកិច្ច​របស់​តេ​ឡេ​ស្កុប FAST នោះទេ។ ភារកិច្ច​របស់ FAST រួមមាន​ការរុករក​ផ្កាយ និង​រលកសញ្ញា​ក្រៅ​ភព​ដែល​អាច​ឲ្យ​គេ​ស្វែងយល់​កាន់តែច្បាស់​អំពី​ចក្រវាល៕

LEAVE A REPLY

Please enter your comment!
Please enter your name here