Apple បាន​បញ្ចេញ​កំណែទម្រង់ iOS 13.5.1 ជួសជុល​ចន្លោះប្រហោង Zero-Day នៅក្នុង iOS 13.5

0

Apple បាន​បញ្ចេញ​កំណែទម្រង់ iOS 13.5.1 ដែល​មក​ជួសជុល​ចន្លោះប្រហោង Zero-Day នៅក្នុង iOS 13.5 ដែល​អាច​ឲ្យ​គេ Jailbreak លើ​ឧបករណ៍ iOS បាន។

កំណែទម្រង់​ចុងក្រោយ​នេះ​បាន​បញ្ចេញ​ក្រោយពី​ក្រុម​ដែល​បាន​បង្កើត​នូវ​ឧបករណ៍ Jailbreak ឈ្មោះ “unc0ver” សម្រាប់ iOS បាន​បញ្ចេញ Software ជំនាន់​ថ្មី​របស់ខ្លួន​មាន Version 5.0.0 ដែល​អាច Jailbreak រាល់ iOS គ្រប់​ជំនាន់​នៅលើ iDevice គ្រប់​ស៊េរី បូករួម​ទាំង iOS 13.5 ដែលជា​ជំនាន់​ចុងក្រោយ​បំផុត​នាពេលនោះ។

ដូចនេះ​សម្រាប់​ឧបករណ៍​ណា​ដែល​បាន​ដំឡើង​ទៅកាន់ iOS 13.5.1 នឹង​មិនអាច​ធ្វើការ Jailbreak បាន​ត​ទៀត​នោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here