អ្នកស្រាវជ្រាវ​ជនជាតិ​ឥណ្ឌា​ឈ្មោះ Bhavuk Jain ស្វែងរក​ចន្លោះប្រហោង និង​ទទួលបាន ១០ម៉ឺន​ដុល្លារ ពី  Apple

0

ចន្លោះប្រហោង​ធំ​មួយ​ទាក់ទង​នឹង​មុខងារ Sign in with Apple អាច​ឲ្យ​ជនខិលខូច ចូលទៅ​កាន់​គណនី​អ្នកប្រើប្រាស់​របស់​សេវាកម្ម​ដែលជា​ដៃគូ​របស់ Apple។

ចន្លោះប្រហោង​នេះ​ត្រូវបាន​រកឃើញ​ដោយ​អ្នកស្រាវជ្រាវ​ជនជាតិ​ឥណ្ឌា​ឈ្មោះ Bhavuk Jain ដែល​រូបគេ​បាន​រាយការណ៍​បញ្ហា​នេះ​តាមរយៈ​កម្មវិធី​ស្វែងរក​ចន្លោះប្រហោង​របស់ Apple។

ក្រោយពី Jain រាយការណ៍​អំពី​ចន្លោះប្រហោង​នេះ Apple បាន​ដោះស្រាយ​វា​រួចរាល់ ហើយ​បានផ្ដល់​ប្រាក់រង្វាន់ ១០ម៉ឺន​ដុល្លារ ដល់ Jain ផងដែរ។ Apple និយាយថា​ខ្លួន​បានធ្វើការ​ស៊ើបអង្កេត​រួច ដោយ​ឃើញថា​ចន្លោះប្រហោង​នេះ​មិន​បានធ្វើ​ឲ្យ​លេច​ធ្លាយ​ទិន្នន័យ​អ្នកប្រើប្រាស់​នោះទេ។

Apple បានបង្ហាញ​ចេញមុខ​ងារ Sign in with Apple ក្នុង​កម្មវិធី WWDC កាលពី​ឆ្នាំ ២០១។ មុខងារ​នេះ​អាច​ឲ្យ​អ្នកប្រើប្រាស់ Apple ធ្វើការ Sign in ចូលក្នុង​សេវាកម្ម​ផ្សេង​ដោយ​ប្រើប្រាស់​នូវ AppleID និង​អាច Login ដោយ​ប្រើប្រាស់ Face ID និង Touch ID ផងដែរ។ ចំណុច​លេចធ្លោ​មួយ​របស់​មុខងារ​នេះ​គឺ​វា​អាច​ឲ្យ​អ្នកប្រើប្រាស់​លាក់​អាសយដ្ឋាន​អ៊ីមែល​ពី​សេវាកម្ម​នានា​បាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here