Facebook បានប្រកាស​គោលការណ៍​ប្រើប្រាស់​ទិន្នន័យ​ថ្មី ដែលមាន​ចំណុច​ជាច្រើន​ដែល​អ្នកប្រើប្រាស់​ត្រូវ​ដឹង 

0

ព័ត៌មាន​ប្រភេទ​ណា Facebook ប្រមូល

Facebook ប្រមូល​ទិន្នន័យ​មិន​ថា​អ្វី​អ្នក​បាន Post, សារ, រូបភាព, Group អ្នកចូលរួម, ទំព័​រវិ​ប​សាយ​អ្នក​ចូល​មើល, Hashtags សូម្បី​ទិន្នន័យ​ប្រភេទ​ទូរ​សព្ទ, កុំព្យូទ័រ, ប្រព័ន្ធ​ប្រតិបត្តិ​ការប្រើប្រាស់, ប្រភេទ Browser, ទំហំ​ថ្ម​នៅសល់, ទំហំ Storage និង​សកម្មភាពផ្សេងៗលើ​កុំព្យូទ័រ។ ទោះបី​អ្នកបើក Facebook ចោល​មិន​ប្រើប្រាស់ ក៏ Facebook អាច​តាមដាន​សកម្មភាព​អ្នក​គ្រប់ពេល។

Facebook Portfolio

Facebook មិនមែន​គ្រាន់តែ Facebook ទេ។ វា​ក៏មាន​ដូចជា Instagram, WhatsApp, Oculus ជាដើម។ វិធី​ដែល​អ្នក​ប្រើ​គេហទំព័រ​ទាំងនេះ​ប៉ះពាល់​មិន​ត្រឹមតែ​អ្នក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ “មិត្តភក្តិ” របស់​អ្នក​ផងដែរ។ នៅពេល​អ្នក Comment មិត្ត​ភ័ក្តិ​ណា​ម្នាក់ វា​ប៉ះពាល់​ដល់ Facebook អ្នក​ទាំងពីរ​ម។ ប្រសិនបើ​អ្នកធ្វើ​ទំនាក់ទំនង​ជាមួយ​កម្ម​វិធី​ផ្ញើ​សារ Messenger ក្រុមហ៊ុន​នឹង​ទទួលបាន​លេខ​ទូរ​សព្ទ និង​អាសយដ្ឋាន​អ៊ីមែល បើទោះបីជា​ពួកគេ​មិន​ប្រើ Facebook ក៏ដោយ។

ទីតាំង

នៅពេលដែល​អ្នក​ឱ្យ Facebook ចូល​ប្រើ​កាមេរ៉ា​ឬ​រូបថត​ឬ GPS មិនមែន​គ្រាន់តែ​ជា​រូបថត​មួយ​ដែល​វា​អាច​ចូល​ទៅបាន​នោះទេ វា​មាន​អ្វី​គ្រប់យ៉ាង​នៅក្នុង​បណ្ណាល័យ​របស់​អ្នក។ អ្នក​ប្រហែលជា​ចង់​កំណត់​ការប្រើប្រាស់ Facebook របស់​អ្នក​ទៅ​ឧបករណ៍​តែមួយ។ ប្រសិន​គិតថា​មាន​សារៈសំខាន់​ចំពោះ​អ្នក អ្នក​អាច​ប្រើ​កុំព្យូទ័រ​យួរដៃ​បាន ប៉ុន្តែ​ត្រូវ​ចងចាំ​ថា​ហ្វេ​ស​ប៊ុ​ក​ក៏​ដឹង​ពី​អាសយដ្ឋាន IP របស់​អ្នក​ហើយ​អាច​បំបែក​ទិន្នន័យ​ក្នុង​រូប​ភាពជា​ប្រយោជន៍ ដើម្បី​ទទួលបាន​ព័ត៌មាន​ទីតាំង។

Facebook ប្រើ​ព័ត៌មាន​នេះ ធ្វើ​អ្វីខ្លះ

Facebook ដឹង​ពី​ព័ត៌មាន​ផ្ទាល់ខ្លួន និង​ចំណាប់អារម្មណ៍​អ្នក និង​មិត្តភក្ដិ មិន​ត្រឹម​ជា​ចំណុច​សំខាន់​សម្រាប់​ពាណិជ្ជកម្ម​ប៉ុណ្ណោះ​ទេ តែ​ក៏​ជំរុញ​សក្ដានុពល​សេវាកម្ម​របស់ Facebook ដោយ​បង្ហាញ​ព័ត៌មាន ឬអ្វី​អ្នក​ចង់បាន​កាន់តែ​មាន​ភាពត្រឹមត្រូវ៕

LEAVE A REPLY

Please enter your comment!
Please enter your name here