Google និយាយថា ហេ​គ​ឃ័​រ​ចិន និង​អ៊ីរ៉ង់​កំណត់​គោលដៅ​លើ​បុគ្គលិក​របស់លោក​ប្រធាន​ធិបតី​អាមេរិក Trump និង​លោក Biden

0

អ្នកស្រាវជ្រាវ​ក្រុមហ៊ុន Google និយាយថា ឧក្រិដ្ឋជន​លើ​បណ្តាញ​អ៊ី​ន​ធឺរ​ណិ​ត​កំណត់​គោលដៅ​លើ​គណនី​អ៊ី​ម៉ែ​ល​បុគ្គលិក​យុទ្ធនាការ​របស់លោក​ប្រធានាធិបតី​អាមេរិក​លោក Donald Trump និង​បុគ្គលិក​ឃោសនាបោះឆ្នោត​របស់​គណ​បក្ស​ប្រជាធិបតេយ្យ​លោក Joe Biden។

ក្រុម TAG របស់​ក្រុមហ៊ុន Google ជា​ក្រុម​អ្នកស្រាវជ្រាវ​ទាក់ទង​នឹង​ការវាយប្រហារ​តាម​វិស័យ​រដ្ឋ​រកឃើញថា ក្រុម​ហេ​គ​ឃ័​រ​ទទួលបាន​ការគាំទ្រ​ពី​រដ្ឋាភិបាល​ចិន​បានធ្វើ​ការកំណត់​គោលដៅ​លើ​គណនី​អ៊ី​ម៉ែ​ល​របស់​បុគ្គលិក​យុទ្ធនាការ​លោក ​Joe Biden ចំណែកឯ​ក្រុម​ហេ​គ​ឃ័​រ​របស់​អ៊ីរ៉ង់​វាយប្រហារ​កំណត់​គោលដៅ​លើ​គណនី​អ៊ី​ម៉ែ​ល​របស់​បុគ្គលិក​យុទ្ធនាការ​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក ​Trump ។

គួរបញ្ជាក់​ផងដែរ​ថា ក្រុម​ហេ​គ​ឃ័​រ​មាន​ពាក់ព័ន្ធ​ទៅនឹង​ក្រុម​វាយប្រហារ​តាម​អ៊ី​ន​ធឺរ​ណិ​ត មានដូចជា​ក្រុម APT31 និង​ក្រុម APT35។ ចំពោះ​ក្រុម APT31 មាន​សម្ព័ន្ធភាព​ជាមួយរដ្ឋាភិបាល​ប្រទេស​ចិន ហើយ​ពួកគេ​បាន​ចែករំលែក​លក្ខណៈ  យុទ្ធសាស្ត្រ និង​បច្ចេកទេស​ជាច្រើន​ជាមួយគ្នា។

ចំណែកឯ​ក្រុម​ហេ​គ​ឃ័​រAPT35 មានការ​គាំទ្រ​ពី​រដ្ឋាភិបាល​អ៊ីរ៉ង់​ត្រូវបាន​គេ​ដឹងថា កំណត់​គោលដៅ​លើ​សហរដ្ឋអាមេរិក និង​យោធា​មជ្ឈិមបូព៌ា បុគ្គលិក​ការទូត និង​រដ្ឋាភិបាល​អង្គកា​រ  ប្រព័ន្ធ​ផ្សព្វផ្សាយ វិស័យ​ថាមពល និង​មូលដ្ឋាន​ឧស្សាហកម្ម វិស័យ​ការពារជាតិ (DIB) និង​វិស្វកម្ម​សេវាកម្ម វិស័យ​អាជីវកម្ម និង​វិស័យ​ទូរគមនាគមន៍៕

ប្រភពព័ត៌មាន ​Gbhacker ផ្សាយ​ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here