មេរោគ Tycoon វាយប្រហារ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Windows និង Linux

0

ក្រុម​អ្នកជំនាញ​សន្តិសុខ​បាន​ព្រមាន​ថា ក្រុម​ហេ​គ​ឃ័​រ​កំពុង​ប្រើប្រាស់​កម្មវិធី​មេរោគ (ransomware) JavaTycoon នៅលើ​ពហុ​វេទិកា​ថ្មី​ដើម្បី​កំណត់​គោលដៅ​លើ​អ្នកប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ Windows និង Linux លី​នុ​ច​ដើម្បី​ចាក់សោ​ឯកសារ។

ក្រុម​អ្នកជំនាញ​ផ្នែក​សន្តិសុខ​របស់​ក្រុម​ស្រាវជ្រាវ BlackBerry និង​ក្រុម​ស៊ើបការណ៍​សម្ងាត់​ដែល​សហការ​ជាមួយ​សេវាកម្ម​ឆ្លើយតប​តាម​អ៊ិន​ធឺរ​ណិ​ត (Cyber Response Services) បានកំណត់​ឈ្មោះ​មេរោគ​ថ្មី​នេះ​ថា មេរោគ Tycoon ។ មេរោគ​នេះ​ចាប់ផ្តើម​មានដំណើរ​ការ​ចាប់តាំងពី​ចុងឆ្នាំ ២០១៩ មក។

Tycoon (Ransomware) ជា​ប្រភេទ​មេរោគ ដែល​សរសេរ​នៅក្នុង​ភាសា​កម្មវិធី Java និង​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ចម្លង​នៅលើ​ប្រព័ន្ធ​ប្រតិបត្តិការ​ Windows និង​Linux។ ក្រុម​ហេ​គ​ឃ័​រ  លាក់​មេរោគ Tycoon (Ransomware) ខាងក្នុង​ឯកសារ ZIP ដែល​បង្កប់​មេរោគ Trojan នៅពេល​ជនរងគ្រោះ​បើក​វា។ ភាគច្រើន​មេរោគ​ទាំងនោះ​ប្រើ​ម៉ាស៊ីន RDP និង​បណ្តាញ​ងាយ​រងគ្រោះ​ដើម្បី​ទម្លាយ​ចូល​បណ្តាញ។

គួរ​លើក​បង្ហាញ​ផងដែរ​ថា មេរោគ​ Tycoon(ransomware) កំពុង​ត្រូវបាន​ដាក់ពង្រាយ​នៅក្នុង​យុទ្ធនាការ​វាយប្រហា​រយ៉ា​ង​សកម្ម ដោយ​ប្រើ​យន្តការ​ចែកចាយ​ដែលមាន​គោលដៅ​ខ្ពស់​ដើម្បី​ជ្រៀតចូល​ប្រព័ន្ធ SMBs (ទៅក្នុង​អាជីវកម្ម​ខ្នាតតូច និង​មធ្យម) ស្ថាប័ន​អប់រំ និង​ឧស្សាហកម្ម​កម្មវិធី ព្រោះថា​នៅ​ទីនោះ ពួកគេ​អាច​ទទួលបាន​ប្រាក់​យ៉ាងច្រើន​ជា​តម្លៃ​លោះ៕

ប្រភពព័ត៌មាន​ Gbhacker ផ្សាយ​ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here