Remove China Apps ត្រូវបាន​ដកចេញ​ព្រោះតែ​បាន​ល្មើស​នឹង​ច្បាប់​ឈ្មោះ Deceptive Behavior របស់ Play Store

0

កម្មវិធី​ថ្មី​ដែលមាន​ឈ្មោះថា Remove China Apps បាន​ពេញនិយម​ខ្លាំង​នៅ​ប្រទេស​ឥណ្ឌា​កាលពី​សប្ដាហ៍​មុន ហើយ​បាន​ក្លាយជា​កម្មវិធី​ឥត​គិតលុយ​លំដាប់​លេខ​មួយ​នៅ​ឥណ្ឌា។ ពេលនេះ Google បាន​បញ្ចេញ​សកម្មភាព​ដោយ​ដក​កម្មវិធី​នេះ​ចេញពី Play Store។

កម្មវិធី​ខាងលើ​មាន​អ្នក​ទាញយក​ដល់​ជាង ៥លាន​ដង​ឯណោះ ក្នុង​រយៈពេល​ប្រមាណ ២សប្ដាហ៍​ប៉ុណ្ណោះ។ បើតាម​ការចុះផ្សាយ​រប​ស់ TechCrunch បាន​ឲ្យ​ដឹងថា​កម្មវិធី​នេះ​ត្រូវបាន​ដកចេញ​ព្រោះតែ​បាន​ល្មើស​នឹង​ច្បាប់​ឈ្មោះ Deceptive Behavior របស់ Play Store។

Google និយាយថា​ខ្លួន​មិន​អនុញ្ញាត​ឲ្យ​មាន​កម្មវិធី​ដែល​ណែនាំ​ឲ្យ​អ្នកប្រើប្រាស់ Uninstall ឬ​លុប​កម្មវិធី​របស់​គូភាគី​ម្ខាង​ទៀត​នោះទេ លុះត្រាតែ​វា​ជា​កម្មវិធី​សុវត្ថិភាព។

Remove China Apps មានដំណើរ​ការ​ដោយ​ស្កេ​ន​នូវ​កម្មវិធី​ដែលមាន​ដំឡើង​លើ​ទូរ​សព្ទ ហើយនឹង​ឲ្យ​ដំណឹង​ចំពោះ​កម្មវិធី​ណា​ដែល​អភិវឌ្ឍន៍​ដោយ Developer ចិន មាន​ប្រភពពី​ប្រទេស​ចិន។ កម្មវិធី​នេះ​ក៏មាន​ផ្ដល់នូវ​ជម្រើស​ឲ្យ​លុប​កម្មវិធី​ចិន​ណាមួយភ្លាមៗផងដែរ។

គួរ​ដឹងថា​កម្មវិធី​ខាងលើនេះ​មាន​ចំនួន​អ្នក​ទាញយក​ច្រើន​នៅ​ឥណ្ឌា​ក៏​ដោយសារតែ​ប្រទេស​ឥណ្ឌា និង​ប្រទេស​ចិន កំពុង​តឹងសរសៃក​ដាក់គ្នា​ជុំវិញ​ជម្លោះព្រំដែន​នៅ​តំបន់​ជួរ​ភ្នំ​ហិមាល័យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here