អ្នកធ្វើការ​ខាង​បច្ចេកវិទ្យា​ដូចគ្នា បាន​លើកទឹកចិត្ត​ឲ្យ​បុគ្គលិក Facebook លាឈប់​ពី​ការងារ​ដើម្បី​បង្ហាញ​អំពី​ការតវ៉ា

0

ស្រប​ពេលដែល​បុគ្គលិក Facebook មួយចំនួន​បានបង្ហាញ​គំនិត​ជំទាស់​នឹង​ចំណាត់ការ​របស់ Facebook លើ​ការ​បង្ហោះ​របស់លោក ដូ​ណា​ល់ ត្រាំ ក៏មាន​មនុស្ស​ក្នុង​សហគមន៍​បច្ចេកវិទ្យា​ទ​ទូច​ឲ្យ​បុគ្គលិក Facebook លាឈប់​ពី​ការងារ​ដើម្បី​សម្ដែង​ការតវ៉ា។

កាលពី​ថ្ងៃ​ចន្ទ​បុគ្គលិក Facebook នាំគ្នា​មិន​ធ្វើការ ដែល​ជាការ​បាតុកម្ម​ប្រឆាំងនឹង​ការសម្រេចចិត្ត​របស់​ក្រុមហ៊ុន​ដែល​មិន​បញ្ចេញ​សកម្មភាព​លើ​ការ​បង្ហោះ​របស់លោក ដូ​ណា​ល់ ត្រាំ អំពី​ការធ្វើ​បាតុកម្ម​ជុំវិញ​ការស្លាប់​របស់ George Floyd។ ការ​បង្ហោះ​របស់លោក ត្រាំ មាន​សរសេរថា “ពេលដែល​ចាប់ផ្ដើម​មានការ​លួច​របស់របរ ការបាញ់បោះ​ក៏​នឹង​ចាប់ផ្ដើម​ដែរ។

ពេលនេះ​អ្នក​ដែល​ធ្វើការ​ខាង​បច្ចេកវិទ្យា​ដូចគ្នា បាន​លើកទឹកចិត្ត​ឲ្យ​បុគ្គលិក Facebook លាឈប់​ពី​ការងារ​ដើម្បី​បង្ហាញ​អំពី​ការតវ៉ា។ វិស្វករ Software នៅ Facebook ម្នាក់​ឈ្មោះ Timothy J. Aveni បាន​និយាយ​ក្នុងការ​បង្ហោះ​លើ LinkedIn ថា​រូបគេ​បាន​លាឈប់​ពី​ការងារ​នៅ Facebook ដោយសារ​រឿងរ៉ាវ​នេះ ហើយ​រូបគេ​ជា​បុគ្គលិក​ដំបូង​ដែល​លាឈប់​ព្រោះ​រឿងនេះ។

ក្នុង​អង្គប្រជុំ​កាលពី​ថ្ងៃ​អង្គារ លោក Mark Zuckerberg នៅតែ​បន្ត​ការពារ​លើ​ការសម្រេចចិត្ត​របស់ Facebook ដោយ​និយាយថា​រូបលោក​ដឹងថា​ការ​ទុក​ការ​បង្ហោះ​របស់លោក ត្រាំ អាចធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​ក្នុង​ក្រុមហ៊ុន​មិន​សប្បាយចិត្ត រួមទាំង​ត្រូវ​សារព័ត៌មាន​រិះគន់​ផងដែរ។

គួរ​ដឹងថា Twitter បានដាក់​ការព្រមាន​លើ​ការ​បង្ហោះ​របស់លោក ដូ​ណា​ល់ ត្រាំ ដូចដែល​បាន​បង្ហោះ​លើ Facebook ដោយ​និយាយថា​ជាការ​លើកតម្កើង​អំពើហិង្សា។ ប៉ុន្តែ Facebook ឯណោះ​វិញ​មិនបាន​បញ្ចេញ​សកម្មភាព​អ្វី​សោះ​លើ​ការ​បង្ហោះ​នេះ ដោយ​លោក Mark Zuckerberg ស្ថាបនិក Facebook បាន​និយាយថា​វា​មិនបាន​ល្មើស​នឹង​បទបញ្ជា​ក្រុមហ៊ុន​នោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here