ទូរស័ព្ទ ១ម៉ឺន៣ពាន់​គ្រឿង នៅ​ឥណ្ឌា​ត្រូវបាន​គេ​រកឃើញថា ប្រើ​លេខ IMEI ដូចគ្នា

0

ប៉ូលិស​នៅ​ទីក្រុង Meerut បាន​រកឃើញ​ការរំលោភបំពាន​សន្តិសុខ​មួយ​លើ​ទូរស័ព្ទ​ចំនួន ១៣,៥០០គ្រឿង​ដោយសារតែ​ក្រុមហ៊ុន Vivo បាន​រកឃើញថា ទូរស័ព្ទ​ទាំងនោះ​ដំណើរការ​ដោយ​ប្រើ​លេខ IMEI ដូចគ្នា។

លេខ IMEI ត្រូវបាន​គេ​ស្គាល់​ថា​ជា​លេខ​អត្តសញ្ញាណ​ឧបករណ៍​ចល័ត​អន្តរជាតិ។ វា​មាន​លេខ១៥ខ្ទង់​និង​ត្រូវបាន​ប្រើប្រាស់​ដើម្បី​សម្គាល់​អត្តសញ្ញាណ​របស់​ឧបករណ៍នីមួយ។ លេខ IMEI ជា​លេខ​តែមួយគត់​ដែល​ត្រូវបាន​គេ​ផ្តល់​សម្រាប់​សម្គាល់​ទូរស័ព្ទនីមួយៗទាំងអស់​នៅលើ​ទូទាំង​ពិភពលោក។

យ៉ាងណាមិញ ការប្រើប្រាស់​លេខ IMEI ដូចគ្នា​នៅលើ​ទូរស័ព្ទ​ជាច្រើន​អាច​បង្កបញ្ហា​សន្តិសុខ​ធ្ងន់ធ្ងរ ដោយសារតែ​ឧក្រិដ្ឋជន​អាច​ប្រើប្រាស់​វា​ដើម្បី​ផលប្រយោជន៍​របស់​ពួកគេ​ដើម្បី​ធ្វើ​សកម្មភាព​ដែលមាន​គំនិតអាក្រក់ផ្សេងៗផងដែរ៕

ប្រភពព័ត៌មាន Gbhacker ផ្សាយ​ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here