ហេ​គ​ឃ័​របា​ន​លួច​ទិន្ន័យ​ទំហំ 150GB ពី​វេទិកា​ផ្តល់​សេវា​វីដេអូ ZEE5

0

ក្រុម​ហេ​គ​ឃ័​រ​បាន​រំលោភបំពាន​លើ​វេទិការ​ផ្តល់​សេវាកម្ម​វីដេអូ​របស់​ឥណ្ឌា ZEE5 និង​គំរាម​លក់​ទិន្នន័យ​នៅលើ​ទីផ្សារ​គេហទំព័រ​ងងឹត។

ក្រុម​ហេ​គ​ឃ័​រ​មាន​ឈ្មោះថា “John Wick” បាន​អះអាងថា ពួកគេ​បាន​រំលោភ​លើ​វេទិកា ZEE5 និង​លួច​ទិន្នន័យ​ផ្ទាល់ខ្លួន​របស់​អ្នកប្រើប្រាស់​មាន​ទំហំ​ច្រើនជាង​150GB និង​កូដ​ប្រភព​គេហទំព័រ។

យោងតាម​ប្រភព​របាយការណ៍​របស់ Quickcyber បាន​ឲ្យ​ដឹងថា​ក្រុម​ហេ​គ​ឃ័​រដែ​ល​បាន​លួច​ទិន្នន័យ​នេះ​ហាក់ដូច​ជាមាន​ប្រភព​មកពី​ក្រុម​ហេ​គ​របស់​ប្រទេស​កូរ៉េ ហើយ​ពួកគេ​គ្រោង​នឹង​លក់​ទិន្នន័យ​នៅលើ​វេទិកា​ងងឹត​របស់​ក្រុម​ហេ​គ​ឃ័​រ។

កំណត់ត្រា​អ្នកប្រើប្រាស់​មានដូចជា​ទិន្ន័យថ្មីៗ  អាសយដ្ឋាន​អ៊ីម៉េល លេខ​ទូរស័ព្ទ និង​លេខ​កូដ​សម្ងាត់​ជាដើម។ ក្រុមហ៊ុន​ផ្តល់​សេវាកម្ម Zee5 មិនទាន់​ធ្វើការ​ឆ្លើយតប​នៅឡើយ​ទេ​ទាក់ទង​នឹង​ការ​បែកធ្លាយ​ទិន្ន័យ​នេះ ហើយ​ភ្នាក់ងារ​សារព័ត៌មាន​របស់​យើង​នឹងធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន​ជូន​លោកអ្នក​នៅពេល​ក្រោយ​ជា​បន្ត៕

ប្រែ​សម្រួល​ដោយ: Oliver
ប្រភពព័ត៌មាន ​Gbhacker ផ្សាយ​ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here