ក្រុមហ៊ុន IT ឥណ្ឌា​ស៊ី​ឈ្មួ​ល​វាយប្រហារ​អ្នកនយោបាយ អ្នកវិនិយោគ និង​អ្នកការ​សែត

0

ក្រុម​អ្នកស្រាវជ្រាវ​សុវត្ថិភាព​អ៊ី​ន​ធឺរ​ណិ​ត​បាន​បង្ហើប​ប្រាប់​ឱ្យដឹងថា​ក្រុមហ៊ុន​បច្ចេកវិទ្យា IT របស់​ឥណ្ឌា ស៊ី​ឈ្មួ​ល​ផ្តល់​សេវា​ហេ​គ។ វា​មាន​មូលដ្ឋាន​នៅ​ទីក្រុង Delhi ក្រុមហ៊ុន BellTrox InfoTech ត្រូវបាន​សង្ស័យថា​បាន​លួច​ទិន្នន័យ ឯកជន​រាប់ពាន់ និង​អង្គភាព​រាប់រយ​នៅលើ​សកលលោក នៅក្នុង​រយៈពេល៧ឆ្នាំ​ចុង​ក្រោយនេះ។

មើលទៅ​ដូចជា​មិនមែន​ស៊ី​ឈ្មួ​ល​ផ្តល់​សេវាកម្ម​ហេ​គ​ឱ្យ​រដ្ឋាភិបាល​ទេ ប៉ុន្តែ​ដើរតួ​ជា​ក្រុមហ៊ុន​ដែល​ផ្តល់ សេវា​ឱ្យ​ក្រុមហ៊ុន​វិនិយោគឯកជន​ដែល​ចង់​វាយប្រហារ​ដៃគូ​ពាណិជ្ជកម្ម និង​អតិថិជន​របស់​ក្រុមហ៊ុន។ យោងតាម​របាយការណ៍​ចុងក្រោយ ដែល​ចេញផ្សាយ​ដោយ University of Toronto’s Citizen Lab គួរ កត់សម្គាល់ថា ក្រុមហ៊ុន BellTroX- ដែលមាន​ឈ្មោះ​ហៅ​ក្រៅ​ថា “Dark Basin” ដើរតួ​ជា​ក្រុម​ហេ​គ​ឃ័​រ ដែល​មានបំណង​ផ្តោតទៅលើ​ក្រុម​តស៊ូ​មតិ អ្នកនយោបាយ​រៀមច្បង មន្ត្រី​រដ្ឋាភិបាល ប្រធាន​ក្រុមហ៊ុន អ្នកកាសែត និង​អ្នកការពារ​សិទ្ធិមនុស្ស។

យោងតាម​របាយការណ៍​បាន​បញ្ជាក់ថា “តាមរយៈ​ការ​ស៊ើប អង្កេត​ជាច្រើន​ឆ្នាំ​មកនេះ យើង​រកឃើញថា Dark Basin ជា​ចារកម្ម​ពាណិជ្ជកម្ម​ដែល​តាំងខ្លួន​ជា​អតិថិជន​ប្រឆាំងនឹង​ដៃគូ​ប្រ​គួ​ត​ប្រជែង​នៅក្នុង​ព្រឹត្តិការណ៍​សាធារណៈ ឧក្រិដ្ឋកម្ម ប្រតិបត្តិការ​ហិរញ្ញវត្ថុ ព័ត៌មាន និង​សម្លេង​ប្រជាធិបតេយ្យ” ។

Citizen Lab បានដឹង​ពី​ក្រុម​គោលដៅ​របស់​ក្រុមហ៊ុន BellTrox និង​បាន​រាយការណ៍​ទៅ United States Department of Justice (DOJ) ផងដែរ៕

ប្រែ​សម្រួល​ដោយ៖ កញ្ញា
ប្រភពព័ត៌មាន៖ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here