ក្រុមហ៊ុន VMware ជួសជុល​ភាព​ងាយ​រងគ្រោះ​កម្រិត​ខ្ពស់​ដែល​ជះឥទ្ធិពល​ដល់ Workstation របស់​ក្រុមហ៊ុន

0

ក្រុមហ៊ុន VMware បាន​ប្រឈមមុខ​ជាមួយនឹង​ចំណុចខ្សោយ​ជាច្រើន ដោយ​ចំណុចខ្សោយ​ទាំង​នោះបាន​អនុញ្ញាតិ​ឱ្យ​អ្នក​វាយប្រហារ​ទទួលបាន​ព័ត៌មាន​ពី​ភាព​ងាយ​រងគ្រោះ។

ក្រុមហ៊ុន VMware ជួសជុល​ចំណុចខ្សោយ ដោយ​ដោះស្រាយ​ភាព​ងាយ​រងគ្រោះ​មានដូចជា៖  CVE-2020-3960 , CVE-2020-3961, និង​CVE-2020-3956 ។

គួរ​រំលឹក​ផងដែរ​ថា ភាព​ងាយ​រងគ្រោះ​ទាំងនោះ​មានដូចជា៖

CVE-2020-3960 ៖ភាព​ងាយ​រងគ្រោះ​នេះ​បង្ក​ផលប៉ះពាល់​ដល់ VMware ESXi, Workstation និង Fusion ដោយ​អ្នកប្រើប្រាស់​ត្រូវបាន​ណែនាំ​ឱ្យធ្វើ​បច្ចុប្បន្នភាព​ជាមួយ​កំណែ​ថេរ(fixed versions)។

CVE-2020-3961 ៖ភាព​ងាយ​រងគ្រោះ​កើតឡើង​នៅលើ​ជាមួយ​អតិថិជន VMware Horizon សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ Windows ដោយសារតែ​ការកំណត់​រចនាសម្ព័ន្ធ​នៃ​ការអនុញ្ញាត​ថត និង​បណ្ណាល័យ​ផ្ទុក​មិនមាន​សុវត្ថិភាព។

CVE-2020-3956 ៖ភាព​ងាយ​រងគ្រោះ​នៃ​ការចាក់​លេខ​កូដ​ជាមួយ VMware Cloud Director នាំឱ្យមាន​ការប្រតិបត្តិ​លេខ​កូដ​ពី​ចម្ងាយ​តាម​អំពើ​ចិត្ត។ ភាព​ងាយ​រងគ្រោះ​អាច​ត្រូវបាន​កេងប្រវ័ញ្ច​ដោយ​អ្នកដើរតួរ​គំរាមកំហែង​ដោយ​ផ្ញើ​ចរាចរ​ដែលមាន​គំនិត​អាក្រក់​ទៅ VMware Cloud Director ៕

ប្រែ​សម្រួល​ដោយ៖ Oliver
ប្រភពព័ត៌មាន Gbhacker ផ្សាយ​ថ្ងៃទី១១ ខែមិថុនា

LEAVE A REPLY

Please enter your comment!
Please enter your name here