ក្រុមហ៊ុន Microsoft ជួសជុល​សុវត្ថិភាព​លើ​ចំណុច​រងគ្រោះ​ចំនួន១២៩

0

ថ្មីៗនេះ ក្រុមហ៊ុន Microsoft បានចេញ​ផ្សាយ​ការធ្វើ​បច្ចុប្បន្នភាព​សុវត្ថិភាព​ថ្ងៃ​អង្គារ(patch Tuesday ) ជាមួយនឹង​ការដោះស្រាយ​ភាព​ងាយ​រងគ្រោះ​ចំនួន១២៩ ហើយ​ជួសជុល​នេះ​គឺជា​ការជួសជុល​ធំ​បំផុត​ដែល​មិន​ធ្លាប់មាន​ចេញផ្សាយ​ដោយ​ក្រុមហ៊ុន Microsoft ។

ផលិតផល​កម្មវិធី​សូ​ហ្វ​វែ​រ(software)មួយចំនួន​របស់​ក្រុមហ៊ុន Microsoft ត្រូវបាន​គេ​ត្រួតពិនិត្យ​នៅក្នុង​ការចេញ​ផ្សាយ​នូវ​សុវត្ថិភាព​ដូចខាងក្រោមៈ

  • Microsoft Windows
  • Microsoft Edge (EdgeHTML-based)
  • Microsoft Edge (Chromium-based) in IE Mode
  • Microsoft ChakraCore
  • Internet Explorer
  • Microsoft Office and Microsoft Office Services and Web Apps
  • Windows Defender
  • Microsoft Dynamics
  • Visual Studio
  • Azure DevOps
  • HoloLens
  • Adobe Flash Player
  • Microsoft Apps for Android
  • Windows App Store
  • System Center
  • Android App

ក្នុងចំណោម​ភាព​ងាយ​រងគ្រោះ​ទាំង១២៩ ភាព​ងាយ​រងគ្រោះ​ចំនួន១១ប្រភេទ​ត្រូវបាន​ចាត់ថ្នាក់​ថា​ជា​ភាព​ងាយ​រងគ្រោះ​ធ្ងន់ និង ១០៩ ប្រភេទ​ទៀត ត្រូវបាន​កំណត់សម្គាល់​ថា​សំខាន់ និង​ភាព​ងាយ​រងគ្រោះ​ចំនួន ៧ ជា​កម្រិត​មធ្យម និង​ភាព​ងាយ​រងគ្រោះ​ចំនួន ២ ត្រូវបាន​កំណត់ថា​ស្ថិតនៅក្នុង​កម្រិត​ស្រាល ។

គួរបញ្ជាក់​ផងដែរ​ថា ភាព​ងាយ​រងគ្រោះសំខាន់ៗបង្ក​ផលប៉ះពាល់​លើ​ផលិតផល​របស់ Microsoft ជាច្រើន​រួមមាន​ដូចជា Browser, Office SharePoint, Scripting Engine, Windows OLE, Print Spooler Components និង windows Shell និង​ពុំមាន​ការជួសជុល​កំហុស zero-day ត្រូវបាន​បញ្ចូល​ក្នុង​បច្ចុប្បន្នភាព​នេះ​ទេ៕

ប្រភពព័ត៌មាន​ Gbhacker ផ្សាយ​ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០
ប្រែ​សម្រួល​ដោយ : Oliver

LEAVE A REPLY

Please enter your comment!
Please enter your name here