ក្រុមហ៊ុន Adobe ចេញផ្សាយ​ការ​អាប់​ដេ​ត​សុវត្ថិភាព​ប្រចាំខែ​មិថុនា ឆ្នាំ២០២០

0

ក្រុមហ៊ុន Adobe បានចេញ​សេចក្តីណែនាំ​សន្តិសុខ​អំពី​ការធ្វើ​បច្ចុប្បន្នភាព​ទៅលើ​ភាព​ងាយ​រងគ្រោះ​ដើម្បី​ជួសជុល​បិទ​ចន្លោះប្រហោង (ចំនុចខ្សោយ) ជាច្រើន​មាន​ក្នុង​ផលិតផល​របស់ខ្លួន​នា​ខែមិថុនា ឆ្នាំ២០២០ ដែលមាន​កម្រិត​សុវត្ថិភាព​ធ្ងន់ធ្ងរ​បំផុត ហើយ​ទាមទារ​ឱ្យមាន​ការយកចិត្តទុកដាក់​និង​មាន​វិធានការ ធ្វើ​បច្ចុប្បន្នភាព​ជាបន្ទាន់។

ផលិតផល​ប៉ះពាល់

  • Adobe Flash Player |  APSB20-30
    • Adobe Flash Player Desktop Runtime កំណែ​ចាប់ពី 32.0.0.371 និង​កំណែ​មុ​នេះ
    • Adobe Flash Player for Google Chrome កំណែ​ចាប់ពី 32.0.0.371 និង​កំណែ​មុ​នេះ
    • Adobe Flash Player for Microsoft Edge and Internet Explorer 11 កំណែ​ចាប់ពី 32.0.0.330 និង​កំណែ​មុ​នេះ
  • Adobe Experience Manager |  APSB20-31
    • កំណែ​ចាប់ពី 6.5 និង​កំណែ​មុ​នេះ
  • Adobe Framemaker |  APSB20-32
    • កំណែ​ចាប់ពី 2019.0.5 និង​កំណែ​មុ​នេះ

អ្នកប្រើប្រាស់ និង​អភិបាល​គ្រប់គ្រង​ត្រូវតែ​ធ្វើ​បច្ចុប្បន្នភាព​កម្មវិធី​ទៅកាន់​កំណែ​ថ្មី​បំផុត (Latest version) នៃ​កម្មវិធី​ចុងក្រោយបង្អស់។ អ្នកប្រើប្រាស់​អាចធ្វើ​បច្ចុប្បន្នភាព​កម្មវិធី​ដោយ​ខ្លួនឯង​តាមរយៈ​ការ​ជ្រើស​យក​ម៉ឺ​នុយ Help បន្ទាប់មក​ជ្រើស​យកពាក្យ Updates។ កម្មវិធី​អាចធ្វើ​បច្ចុប្បន្នភាព​ដោយ​ស្វ័យប្រវត្តិ​នៅពេល​មានការ​អាប់​ដេ​ត​ថ្មី (ប្រសិនបើ​កម្មវិធី​ត្រូវបាន​កំណត់​នូវ​ការ​អាប់​ដេ​ត​ដោយ​ស្វ័យប្រវត្តិ) ៕

LEAVE A REPLY

Please enter your comment!
Please enter your name here