Instagram នឹង​វ៉ា​ដាច់ Twitter ក្នុងនាម​ជា​ប្រភពព័ត៌មាន

0

កម្មវិធី​ចែករំលែក​រូ​ប​ថត Instagram នឹង​ប្រជែង​ឈ្នះ​កម្មវិធី Twitter ក្នុង​ភាពជា​ប្រភពព័ត៌មាន និង​ប្រភព​ស្រាវជ្រាវ។ របាយការណ៍​ព័ត៌មាន​ឌីជីថល​របស់​វិទ្យាស្ថាន​រ៉​យ​ទ័​រ​ឆ្នាំ២០២០បាន​រកឃើញថា​ការប្រើប្រាស់ Instagram សម្រាប់​ចែកចាយ​ព័ត៌មាន​បាន​កើនឡើង​ទ្វេដង​ចាប់តាំងពី​ឆ្នាំ២០១៨ ។ របត់​នេះ​កើន​ខ្លាំង​បំផុត​ក្នុងចំណោម​យុវវ័យ។

ប្រភព​នេះ​បន្តថា ចំនួន​អ្នកប្រើប្រាស់​ជិត​មួយ​ភាគ​បួន​នៃ​ប្រជាជន​អង់គ្លេស​ដែលមាន​អាយុ​ពី១៨ទៅ២០ឆ្នាំ​បាន​ប្រើប្រាស់​បណ្តាញ​សង្គម Instagram ជា​ប្រភព​នៃ​ព័ត៌មាន​អំពី​ជំងឺឆ្លង​កូ​វីដ១៩ ។ ប៉ុន្តែ​វេទិកា​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​មួយ​នេះ​ក៏​ស្ថិត​ក្នុងចំណោម​ប្រភព​ដែល​គួរឱ្យ​ទុកចិត្ត​បំផុត​ផងដែរ។

មាន​មនុស្ស​ចំនួន​តែ ២៦ភាគរយ​ប៉ុណ្ណោះ​ដែល​និយាយថា ពួកគេ​ជឿជាក់​លើ​បណ្តាញ​សង្គម​ជា​ប្រភពព័ត៌មាន​អំពី​ជំងឺ​កូ​វីដ១៩ ។ ភាគរយ​ស្រដៀង​គ្នា​បានបង្ហាញ​ពួកគេ​ជឿទុកចិត្ត​ព័ត៌មាន​ដែល​ត្រូវបាន​ចែករំលែក​តាមរយៈ​កម្ម​វិធី​ជជែក​ដូចជា Facebook Messenger និង WhatsApp ។ ផ្ទុយទៅវិញ រដ្ឋាភិបាល​ជាតិ​និង​ស្ថាប័ន​សារព័ត៌មាន​ត្រូវបាន​ជឿទុកចិត្ត​ពី​អ្នកឆ្លើយ​សំណួរ​ប្រហែល៥៩% ។

គួរបញ្ជាក់​ផងដែរ​ថា បច្ចុប្បន្ន​កម្ម​វី​ធី Instagram ត្រូវបាន​ប្រើប្រាស់​ពី​មនុស្ស​ចំនួន​បី​ភាគ​ក្នុងចំណោម​មនុស្ស​ទាំងអស់​ដែល​បាន​ឆ្លើយ​សំណួរ ពីរ​ភាគ​មាន​អាយុ​ក្រោម២៥ឆ្នាំ។ ចំនួន​អ្នកប្រើប្រាស់១១ភាគរយ​ប្រើប្រាស់​វា​ក្នុង​គោលបំណង​ចែកចាយ​ព័ត៌មាន ដែល​ទទួលបាន​ពិន្ទុ​ទាប​ជាង​បណ្តាញ​សង្គម Twitter តែមួយ​ពិន្ទុ​ប៉ុណ្ណោះ៕

ប្រែ​សម្រួល៖  Oliver
ប្រភពព័ត៌មាន​bbc ផ្សាយ​ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here