Amnesty International បានថ្លែងថា “កូវ៉ែត និងបារ៉ែនបានដាក់ចេញកម្មវិធីតាមដានទំនាន់ទំនង (contact tracing apps) ដើម្បីទប់ស្កាត់ការឆ្លងរីករាលនៃជំងឺ Covid-19 នៅទូទាំងពិភពលោក ប៉ុន្តែវា បាននាំឱ្យមានការព្រួយបារម្ភពីការបាត់បង់នូវភាពឯកជនរបស់អ្នកប្រើប្រាស់។
សិទ្ធិជាក្រុមក្នុងការស្វែងរកកម្មវិធីត្រូវបានផ្តល់ព័ត៌មានទាក់ទងនឹងទីតាំងរបស់អ្នកប្រើដោយមាន បង្ហាញពី GPS នៅលើ central server។ បញ្ហានេះនាំឱ្យរដ្ឋ Gulf ឈប់ប្រើកម្មវិធីនេះ។ ន័រវែសក៏ ឈប់ប្រើកម្មវិធីនេះ ដោយសារតែបញ្ហាស្រដៀងគ្នានេះដែរ។ អាជ្ញាធរការពារទិន្នន័យក្នុងប្រទេស និយាយថា កម្មវិធីនេះបង្ហាញពីព័ត៌មានឯកជនដែលជាការឈ្លានពានដល់សិទ្ធិឯកជន។
- កម្មវិធីតាមដាន Covid-19 contact tracing app បង្ខំឱ្យលុបទិន្នន័យ
- ពាក្យចចាមអារាមទាក់ទងនឹងកម្មវិធី contact tracing app ថាមានបញ្ហា
យោងតាមរបាយការណ៍កាលពីថ្ងៃអង្គារបានឱ្យដឹងថា contact tracing app គឺជា tools មួយដែលត្រូវ បានប្រកាសអាសន្នពីចន្លោះប្រហាងដែលនាំឱ្យហេគឃ័រអាចចូលតាមដានអ្នកប្រើបានដោយងាយ។
ជាប្រវត្តិសាស្ត្រ គ្មានការលើកទឹកចិត្តដល់រដ្ឋាភិបាលឱ្យកម្រិតពីសិទ្ធិសេរីភាពរបស់ប្រជាជននោះទេ។ ប៉ុន្តែផ្ទុយទៅវិញ នៅក្នុងសម័យកាល Covid-19 នេះវាចាំបាច់ដែលរដ្ឋត្រូវធ្វើដើម្បីការពារប្រជាជនពី ការឆ្លងរីករាលដាលនៃជំងឺប្រភេទថ្មីនេះ។ លោក Maskati បានរិះគន់ថា វាមិនអាចទៅរួចទេដែលថា គោលនយោបាយឃ្លាំមើលនៅក្នុងរដ្ឋ Gulf ដើម្បីការពារប្រជាជននោះ។ ផ្ទុយទៅវិញ ការតាមដាននេះ វាជាគ្រោះថ្នាក់ទៅវិញទេ៕
ប្រភពព័ត៌មាន ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០
ប្រែសម្រួលដោយ៖ កញ្ញា