ហេ​គ​ឃ័​រអា​ច​លួច​ស្តាប់​ការសន្ទនា​របស់​អ្នក​ដោយ​គ្រាន់តែ​មើល​អំពូល​ភ្លើង​នៅក្នុង​បន្ទប់​អ្នក

0

វា​ជា​រឿង​ដែល​មិនគួរ​ឱ្យ​ជឿ​ទាល់តែសោះ តែ​វា​កើតឡើង​រួចទៅហើយ​ដែលថា​ហេ​គ​ឃ័​រ​អាច​លួច​ស្តាប់ ការសន្ទនា​នៅក្នុង​បន្ទប់​ពី​ទីតាំង​ដែល​នៅជិតៗអ្នករងគ្រោះ​ដោយ​អង្កេត​មើល​ចលនា​របស់​អំពូល​ភ្លើង នៅលើ​ក្បាល​តាម​បង្អួច ហើយ​បំ​លែង​ទៅជា​សម្លេង។

ក្រុម​អ្នកសិក្សា​ស្រាវជ្រាវ​រកឃើញ​ថ្មី​ពី​សកល​វិទ្យាល័យ Israeli’s Ben-Gurion នៃ​វិទ្យាស្ថាន​វិទ្យាសាស្ត្រ Negev and Weizmann ដែល​នឹងធ្វើ​បទ​បង្ហាញ​នៅ​សន្និសីត Black Hat USA 2020 នៅ​ចុងខែ​សីហា។

បច្ចេកវិទ្យា​លួច​ស្តាប់​ពី​ចម្ងាយ​មាន​ឈ្មោះថា “Lamphone” ធ្វើការ​ចាប់​រលក​សម្លេងតូចៗតាមរយៈ elecro-optical sensor ផ្ទាល់​ពី​អំពូល​ភ្លើង រួច​បំ​លែង​វា​ទៅជា​ការសន្ទនា និង​បទ​ចំរៀង។

តើ “Lamphone” ធ្វើការ​ដោយ​របៀប​ណា?

មូលដ្ឋានគ្រឹះ​របស់ Lamphone នៅត្រង់​វា​ចាប់យក​រំ​ញ័រ​របស់​អំពូល​ដែលជា​លទ្ធផល​នៃ​រលក​សម្ពាធ ខ្យល់​ដែល​កើតឡើង​ពី​ធម្មជាតិ​នៅពេល​រលក​សម្លេង​បុក​ជាមួយនឹង​ផ្ទៃ​បរិយាកាស រួច​បំ​លែង​ទៅជា bulb’s output ដែល​រំ​ញ័រតូចៗនោះ​ចាប់យក​ការសន្ទនា និង​កំណត់​ទៅជា​បទ​ភ្លេង។

អ្នកស្រាវជ្រាវ​បាន​ប្រាប់ថា “យើង​អាច​លួច​ស្តាប់​ជនរងគ្រោះ​ដែល​ស្ថិតនៅក្នុង​បន្ទប់ ឬ​ការិយាល័យ ដែលមាន​អំពូល​ពងមាន់​ព្យួរ​នៅ​ខាងលើ។ ”យើង​គិតថា​ការ​លួច​ស្តាប់​ត្រូវបាន​ចាប់អារម្មណ៍​ដោយ ហេ​គ​ឃ័​រ​ដែល​មានបំណង​ចង់​លួច​ស្តាប់​ការសន្ទនា​របស់​ជនរ​ង​គ្រោះ និង​បំ​លែង​ព័ត៌មាន​ទៅជា​ការ សន្ទនា (ឧ. លួច​ស្តាប់ credit card number ជាដើម)។

តើ​ហេ​គ​ឃ័​រ​អាច​ប្រើ Lamphone លួច​ស្តាប់​បាន​ចម្ងាយ​ប៉ុន្មាន?

វិធីសាស្ត្រ​នេះ​មាន​ប្រសិទ្ធិភាព​ចាប់ពី​ចម្ងាយ ២៥ម៉ែត្រ​ពី​ជនរងគ្រោះ​ដោយ​ប្រើ telescope ជាមួយនឹង electro-optical sensor តម្លៃ ៤០០$ ហើយ​អាច​ចាប់បាន​ចម្ងាយ​ឆ្ងាយ​ជាង​នេះ​ជាមួយ​ឧបករណ៍​ដែល មាន​ខ្ពស់។

ហេ​គឃ​រ័​ពឹង​ផ្អែកទៅលើ light output  អ្នកសិក្សា​ស្រាវជ្រាវ​បានផ្តល់​អនុសាសន៍​ឱ្យប្រើ​អំពូល​ភ្លើង​ដែល មាន​ភ្លើង​ខ្សោយ និង​គួរតែមាន​បំពាក់​វាំងនន​ទៀត ដើម្បី​កាត់បន្ថយ​លទ្ធភាព​លួច​ស្តាប់​តាមរយៈ​ការ ចាប់យក electro-optical sensor។ លើសពីនេះ​ទៀត អ្នកស្រាវជ្រាវ​ណែនាំ​ឱ្យប្រើ​អំពូល​ធ្ងន់​ដើម្បី​កាត់ បន្ថយ​រំ​ញ័រ​ដែល​ទទួលរង​ឥទ្ធិពល​ពី​បរិយាកាស៕

ប្រភពព័ត៌មាន ថ្ងៃទី១៣ មិថុនា ឆ្នាំ២០២០
ប្រែ​សម្រួល​ដោយ៖ កញ្ញា

LEAVE A REPLY

Please enter your comment!
Please enter your name here