ទីក្រុង Florence ចំណាយ​ប្រាក់​ចំនួន ៣០ម៉ឺន​ដុល្លារ​ជា​ថ្លៃ​ដោះដូរ ក្រោយពី​ប្រព័ន្ធ​របស់​ពួកគេ​ឆ្លង​មេរោគ (Ransomware)

0

នៅ​ចុងខែ​ឧសភា​អ្នក​គម្រាមកំហែង​បានធ្វើការ​ជ្រៀតចូល និង​ចម្លង​មេរោគ (ransomware) ទៅក្នុង​ប្រព័ន្ធ​របស់​ទីក្រុង Florence ដែលមាន​ទីតាំងនៅ​រដ្ឋ Alabama ក្នុង​សហរដ្ឋ​អាម​រិ​ក។ អ្នក​កាន់​ផ្នែក​ព័ត៌មានវិទ្យា​របស់​ទីក្រុង​រួមជាមួយ​ភ្នាក់ងារ​ខាងក្រៅ​កំពុងធ្វើការ​ស៊ើបអង្កេត​លើ​ការវាយប្រហារ​នេះ។

ក្រុម Krebs OnSecurity ទទួលបាន​ដំណឹង​ពី​មន្ត្រី​មួយចំនួន​របស់​ក្រុង Florence ដែលថា​ប្រព័ន្ធ​របស់​ពួកគេ​រង​ការវាយប្រហារ​ពី​ប្រតិបត្តិ​ករ​មេរោគ និង​មានការ​ទាមទារ​ប្រាក់​ចំនួន ៣០០,០០០ដុល្លារ​ជា​ប្រាក់​ដុល្លារ bitcoin។ អភិបាលក្រុង​ឡុង​ដ៍​ទទួលដំណឹង​បាន​ពី​ក្រុមការងារ KrebsOnSecurity ថា ប្រព័ន្ធ Windows 10  របស់​ពួកគេ​នៅក្នុង​បរិស្ថាន​ព័ត៌មានវិទ្យា​ត្រូវបាន​គ្រប់គ្រង​ដោយ​ភ្នាក់ងារ​គម្រាមកំហែង។

លោក Steve Holt អភិបាលក្រុង Florence បាន​បញ្ជាក់ថា ការវាយប្រហារ​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺរ​ណិ​ត​បាន​បិទ​ប្រព័ន្ធ​អ៊ី​ម៉ែ​ល​របស់​ទីក្រុង។ អ្នកគ្រប់គ្រង​ប្រព័ន្ធ​ម្នាក់​ដែល​បាន​ទាក់ទង​ទៅកាន់​ក្រុម Krebs បាន​និយាយថា គណនី​កុំព្យូទ័រ និង​បណ្តាញ​ដែល​រង​ការសម្របសម្រួល​ត្រូវគេ​ផ្តាច់។ ឥឡូវនេះ មន្ត្រី​ទីក្រុង​បានគ្រោង​នឹង​បង់ថ្លៃ​លោះ​ដើម្បី​រក្សា​សុវត្ថិភាព​ទិន្នន័យ​ផ្ទាល់ខ្លួន​របស់​ពលរដ្ឋ។

គួ​រំលឹក​ផងដែរ​ថា ប្រព័ន្ធ​របស់​ទីក្រុង​បាន​ឆ្លង​មេរោគ DoppelPaymer (ransomware) ដោយ គេ​សង្កេតឃើញ​មេរោគ​នោះ​ដំបូង​នៅក្នុង​ខែមិថុនា ឆ្នាំ២០១។ មេរោគ​នោះ​ត្រូវបាន​គេ​ស្គាល់​ថា​ជា​មេរោគ​លោះ និង​បាន​ស្នើសុំ​ការបង់ប្រាក់​លោះ​ចន្លោះ​ពី ២៥ ០០០ដុល្លារ​ទៅ ១,២០០,០០០ដុល្លារ​នៃ​ប្រាក់ Bitcoin៕

ប្រែ​សម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Gbhacker ផ្សាយ​ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here