ថ្មីៗនេះ ក្រុមអ្នកស្រាវជ្រាវបានរកឃើញគុណវិបត្តិនៅក្នុងកម្មវិធីផ្ញើសារ Messenger របស់ក្រុមហ៊ុនហ្វេសបុក (Facebook) លើឧបករណ៍ដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Windows។ កំហុសនេះអាចឱ្យអ្នកវាយប្រហារធ្វើការហេគធ្វើការខល ដែលមានលេខកូដសារដើម្បីធ្វើប្រតិបត្តិការមេរោគ។
គុណវិបត្តិនោះត្រូវបានរកឃើញដោយអ្នកស្រាវជ្រាវនៅមន្ទីរពិសោឌធន៍ Reason Labs ក្នុងកម្មវិធីផ្ញើសារ Messenger របស់ក្រុមហ៊ុនហ្វេសប៊ុកកំណែ 460.16 ហើយឥឡូវនេះវាត្រូវបានជួសជុលជាមួយនឹងកំណែ480.5 ។ មុននឹងមានការវាយប្រហារ គេសង្កេតឃើញថា កម្មវិធី messenger ប្រើ Powershell.exe ចំឡែកទៅក្នុងបញ្ចី (directory) Python27។ បញ្ចីនេះត្រូវបានចូលដំណើរការដោយពុំមានសិទ្ធិជាអ្នកគ្រប់គ្រង។
គួរបញ្ជាក់ផងដែរថា ដោយសារស្ថានភាពជំងឺកូចីដ១៩ មនុស្សចាប់ផ្តើមចំណាយពេលច្រើនតាមបណ្តាញអ៊ីនធឺរណិតច្រើនជាងពេលមុនៗ ដោយសារជំនួសឱ្យការធ្វើការនៅក្នុងការិយាល័យមកប្រើប្រាស់កម្មវិធីជជែកតាមទូរស័ព្ទ និងកុំព្យូទ័រលើតុ ហើយចំនួនអ្នកប្តូររបៀបការងារមកប្រើបណ្តាញអ៊ីនធឺរណិតកើនឡើងយ៉ាងតិចបំផុត៤០%។ ក្រុមហ៊ុន
ហ្វេសប៊ុករាយការណ៍ថា ក្នុងអំឡុងពេលមានការផ្ទុះឡើងនៃជំងឺនេះចំនួនអ្នកប្រើប្រាស់បណ្តាញសង្គម Facebokk មានការកើនឡើង៧០ភាគរយ ហើយចំនួនអ្នកប្រើកម្មវីធីផ្ញើសារកើនឡើង៥០ភាគរយ។ លើសពីនេះ មានក្រុមហ៊ុនជាច្រើននៅជុំវិញពិភពលោកបានស្នើសុំឱ្យបុគ្គលិកធ្វើការពីផ្ទះ ដោយធ្វើការប្រើប្រាស់កម្មវិធីសន្និសីទវីដេអូ និងកម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងទៀតតាមដែលអាចធ្វើទៅបាន៕
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Gbhacker ផ្សាយថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០









