នាយកដ្ឋាន​រក្សា​សន្តិសុខ​សង្គម​អាមេរិក​បានប្រកាស​ឱ្យ​អ្នកប្រើប្រាស់​ប្រុងប្រយ័ត្ន​ជាមួយ​ការ​ជ្រៀតចូល​របស់ SMBGhost ដែលជា Bug នៅក្នុង Windows 10

0

បន្ទាប់ពី​កូដ​របស់​កម្មវិធី​ដែល​អាច​ប្រើ​ដើម្បី​វាយប្រហារ​កុំព្យូទ័រ​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ Windows 10 ត្រូវបាន​ផ្សព្វផ្សាយ​កាលពី​សប្ដាហ៍​កន្លងទៅ នាយកដ្ឋាន​រក្សា​សន្តិសុខ​សង្គម (Department of Homeland Security) បានចេញ​ប្រកាស​ឱ្យ​អ្នកប្រើប្រាស់​ធ្វើ​បច្ចុប្បន្នភាព​កុំព្យូទ័រ​របស់គេ​ជាបន្ទាន់ ប្រសិនបើ​ពួកគេ​ពុំ​បានធ្វើ​បច្ចុប្បន្នភាព​ក្នុង​រយៈពេល​ប្រមាណ៣ខែ​ចុង​ក្រោយនេះ។

ការវាយប្រហារ​នេះ​ត្រូវបាន​គេ​ឱ្យ​ឈ្មោះថា SMBGhost ដោយ​ប្រើ​ភាព​ចន្លោះប្រហោង​នៅពេលដែល Windows ធ្វើការ​ទាក់ទង​ជាមួយ Printer ឬ File Server។ បន្ទាប់ពី​ការ​ជ្រៀតចូល អ្នក​វាយប្រហារ​អាច​គ្រ​ប់​គ្រង​កុំព្យូទ័រ និង​បញ្ចូល​មេរោគផ្សេងៗដូចជា malware និង ransomware តាមរយៈ​អុ​ី​ន​ធ័​រ​ណេ​ត​បាន ហើយ​អ្វី​ដែលជា​បញ្ហា​កាន់តែ​ធំ​នោះ​គឺ កម្មវិធី​នេះ​ជា​ប្រភេទ ‘Wormable’ ដែល​អាច​ឆ្លងតាម​ប្រព័ន្ធ​បណ្ដាញ និង​បន្ត​ធ្វើឱ្យ​រីក​រាលដាល​ពាសពេញ​ពិភពលោក​បាន​ថែម​ទៀតផង។

ទោះបី​ក្រុមហ៊ុន Microsoft បានធ្វើ​បច្ចុប្បន្នភាព​កែសម្រួល​ចន្លោះប្រហោង​នេះ​កាលពី​ខែមីនា​កន្លង​ទៅហើយ​ក៏ដោយ ក៏​នៅតែមាន​កុំព្យូទ័រ​ជាច្រើន​ដែល​នៅ​មិនទាន់​ត្រូវបានធ្វើ​បច្ចុប្បន្នភាព​នៅឡើយ​ទេ ដូច្នេះ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា សូមឱ្យ​អ្នកប្រើប្រាស់​ទាំងអស់ ចាប់​ផ្តើមធ្វើ​បច្ចុប្បន្នភាព​ជាបន្ទាន់​ដើម្បី​ការពារ​ពី​ការវាយប្រហារ​នេះ។ សូមបញ្ជាក់​ផងដែរ​ថា បញ្ហា​នេះ​ប៉ះពាល់​តែ Windows 10 ប៉ុណ្ណោះ សម្រាប់ Windows ជំនាន់មុនៗនោះ​មិនមាន​បញ្ហា​អី​ទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here