Facebook បាន​ចំណាយលុយ​រាប់សែន​ដុល្លារ​ទិញ Tool សម្រាប់ Hack អ្នក​ប្រើ​ខ្លួនឯង ដើម្បី​ជួយ FBI អាមេរិក

0

អស់​ពេល​ជាច្រើន​ឆ្នាំ​ដែល​បុរស​ម្នាក់​នៅក្នុង​រដ្ឋ California បាន​រុកកួន និង​គំរាមកំហែង​ក្មេងស្រី​ជាច្រើន​នាក់​ឱ្យ​ផ្ញើ​រូបថត និង​វីដេអូ​អាសអាភាស បើ​មិន​ដូច្នោះ​ទេ​គេ​នឹង​មក​សម្លាប់ រំលោភ ឬ​ធ្វើការ​បាញ់ប្រហារ​នៅ​សាលារៀន​របស់​ក្មេងស្រី​ទាំងនោះ ដែល​ការគំរាមកំហែង​នេះ​ភាគច្រើន​កើតឡើង​តាមរយៈ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក។

ក្រោយពី​បុគ្គល​រូបនេះ​ដែលមាន​ឈ្មោះ Buster Hernandez ឬ ឈ្មោះ​អន​ឡាញ “Brian Kil” ត្រូវបាន​ចាប់ខ្លួន ទើប​គេ​បានដឹងថា ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​គឺជា​អ្នក​ចំណាយលុយ​រាប់សែន​ដុល្លារ​ឱ្យ​ក្រុមហ៊ុន​សន្តិសុខ​បច្ចេកវិទ្យា​មួយ ដើម្បី​បង្កើត​កម្មវិធី​វាយប្រហារ (Hacking Tool) ចូលក្នុង​ប្រព័ន្ធ​ប្រតិបត្តិការ Tails។

កម្មវិធី​វាយប្រហារ​នេះ​បាន​ប្រើ​ភាព​ចន្លោះប្រហោង​នៅក្នុង​ប្រព័ន្ធ​ប្រតិបត្តិការ Tails ដើម្បី​ចាប់យក IP address នៅពេល​អ្នកប្រើប្រាស់​ចាក់​វីដេអូ។ បន្ទាប់ពី FBI បានទទួល​កម្មវិធី​នេះ​តាមរយៈ​អ្នក​ទី៣ មក FBI ក៏​បានឱ្យ​ជនរងគ្រោះ​ម្នាក់​ផ្ញើ​វីដេអូ​ដែលមាន​ភ្ជាប់​ជាមួយ​កម្មវិធី​វាយប្រហារ ដែលនាំឱ្យ​មានការ​ចាប់​ខ្លួន​ជនសង្ស័យ​ខាងលើ។

ទង្វើ​របស់​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​ត្រូវបាន​ក្រុម​អ្នក​បច្ចេកវិទ្យា​ងឿងឆ្ងល់​ថា​តើ​វា​ត្រឹមត្រូវ​ឬ​អត់ ដែល​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក ជាប់ទាក់ទង​នឹង​ការបង្កើត​កម្មវិធី​វាយប្រហារ ហើយ​ថែមទាំង​កម្មវិធី​នេះ​ទៀត​គឺ​សម្រាប់​វាយប្រហារ​កម្មវិធី​អ្នក​ដ៏​ទៃ។

នេះ​គឺជា​ឧទាហរណ៍​ដ៏​ល្អ​មួយទៀត​ដែល នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា តែងតែបាន​ណែនាំ​ដល់​អាណាព្យាបាល ឱ្យមាន​ការប្រុងប្រយ័ត្ន​ចំពោះកូនៗរបស់ខ្លួន​ក្នុងការ​ប្រើប្រាស់​កម្មវិធី​នៅតាម​បណ្តាញ​សង្គមផ្សេងៗ សូម​មានការ​ណែនាំ​ពួកគាត់​កុំឱ្យ​ប្រើប្រាស់​កម្មវិធី​ទាំងនោះ​ច្រើនពេក និង​សួរនាំ​ពួកគាត់​នៅពេលដែល​លោក​អ្នកឃើញ​ពួកគាត់​មាន​អាកប្បកិរិយាប្លែកៗ ព្រោះ​វា​អាចជា​សញ្ញា​មួយ​ដែល​គាត់​កំពុងតែ​ជួប​បញ្ហា៕

ដកស្រង់ចេញពី Business Insider India ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here