ឥឡូវនេះ វាមានបញ្ហាថ្មីទៀតជាមួយការធ្វើបច្ចុប្បន្នភាព Windows 10 KB4557957 និង KB4560960 នោះគឺអ្នកប្រើប្រាស់ពុំអាច Print ឯកសារបាន។
បើតាមការរអ៊ូរទាំរបស់អ្នកប្រើប្រាស់តាមបណ្ដាញសង្គមនោះបង្ហាញថា បញ្ហានេះបានប៉ះពាល់ជាមួយ Printer មកពីក្រុមហ៊ុនជាច្រើនដូចជា HP, Canon, Panasonic, Brother និង Ricoh ជាដើមហើយក្រុមហ៊ុន Microsoft ក៏បានចេញការផ្សព្វផ្សាយបញ្ជាក់ទាក់ទងនឹងបញ្ហានេះ មិនត្រឹមតែប៉ុណ្ណោះក្រុមហ៊ុនក៏បានទទួលស្គាល់ថាបញ្ហានេះក៏ប៉ះពាល់ដល់ប្រភេទ print តាម software ដូចជា print to PDF ផងដែរ។
ក្រុមហ៊ុន Microsoft កំពុងតែធ្វើការកែសម្រួលបញ្ហានេះហើយគេនឹងផ្ដល់ព័ត៌មានបន្ថែមនៅពេលក្រោយ ដូច្នេះប្រសិនបើលោកអ្នកបានធ្វើបច្ចុប្បន្នភាព ហើយពុំមានបញ្ហាអ្វីនោះទេ លោកអ្នកពុំចាំបាច់ធ្វើអ្វីទេ ប៉ុន្តែបើលោកអ្នកមានបញ្ហា លោកអ្នកអាចសាកល្បង បញ្ចូលកម្មវិធី driver របស់ printer ឡើងវិញ។
ជាចុងក្រោយបើលោកអ្នកនៅតែមានបញ្ហានេះ លោកអ្នកអាចធ្វើការលុបចេញ (uninstall) ការធ្វើបច្ចុប្បន្នភាព ដែលបានដំឡើងរួចនោះដោយធ្វើតាមរបៀបដែលនាយកដ្ឋានបានបង្ហាញកាលពីខែមុន៕