Add-ons ដ៏ពេញនិយមប្រមាណជា ៧០ នៅលើ Chrome Browser ត្រូវបាន​ដកចេញ ដើម្បី​សុវត្ថិភាព​អ្នកប្រើប្រាស់

0

Chrome Browser គឺជា​កម្មវិធី​ដ៏​ពេញនិយម​មួយ​សម្រាប់​ចូល​មើល​វេ​ប​សាយផ្សេងៗ ប៉ុន្តែថ្មីៗនេះ​ក្រុមហ៊ុន​សន្តិសុខ​បច្ចេកវិទ្យា Awake បាន​រកឃើញ​មានកម្ម​វិធី​បន្ថែម​ជាច្រើន​របស់​កម្មវិធី Chrome ដែល​អះអាងថា សម្រាប់​ផ្លាស់ប្ដូរ file type ឬ​ការពារ ការ​ជ្រៀតចូល តែ​ផ្ទុយទៅវិញ​កម្មវិធី​ទាំងអស់នោះ​មាន​បង្កប់​មកជា​មួយ​កូដ ដែល​អាច​លួច​យក​ទិន្នន័យសំខាន់ៗពី​អ្នកប្រើប្រាស់​មានដូចជា ប្រវត្តិ​ចូល​មើល​វេ​ប​សាយ និង​ទីតាំង​របស់​អ្នកប្រើប្រាស់​ទៅវិញ។

សម្រាប់​លោកអ្នក​ខ្លះ​ដែល​ពុំទាន់​បានដឹងថា​អ្វី​ទៅជា​កម្មវិធី​បន្ថែម​ដែល​គេ​ហៅថា add-ons ឬ extension នោះ វា​គឺជា​កម្មវិធី​ដែល​លោកអ្នក​អាច​បញ្ចូល​បន្ថែម​ទៅលើ web browser ដើម្បី​បន្ថែម​មុខងារផ្សេងៗទៀត ដូចជា​គ្រប់គ្រង​លេខ​សម្ងាត់​ដែល​លោកអ្នក​ចង់​ប្រើ​ជាដើម។

ការ​ជ្រៀតចូល​នេះ​ត្រូវបាន​ចាត់ទុកថា ជាការ​ជ្រៀតចូល​ដ៏​ធំ​មួយ​ព្រោះ​វា​ត្រូវបាន download ប្រមាណ៣២លាន​ដង​រួចមកហើយ នេះ​បើតាម​ការផ្សព្វផ្សាយ​រប​ស់​ក្រុមហ៊ុន​សន្តិសុខ​បច្ចេកវិទ្យា Awake ចំណែកឯ​ក្រុមហ៊ុន Google បាន​បដិសេធ​មិន​ឆ្លើយតប ថា​តើ​ហេតុអ្វី​បានជា​ក្រុមហ៊ុន Google បណ្ដោយ​ឱ្យមាន​កម្មវិធី​ទាំងនោះ​យ៉ាងច្រើន​បញ្ចូល​ទៅក្នុង Chrome Web Store បាន។

ប៉ុន្តែ​អ្វីដែល​ធ្វើឱ្យ​ក្រុម​អ្នកស្រាវជ្រាវ​មានការ​ព្រួយបារម្ភ​បំផុត​នោះ គឺ​គេ​ពុំ​អាច​ដឹងថា​តើន​រណា​ជា​អ្នក​ដាក់ចូល​កម្មវិធី ទាំងនោះ ព្រោះ​ក្រុមហ៊ុន Google ពុំ​មានការ​រឹតបន្តឹង​ក្នុង​ការប្រើ​ឈ្មោះ​ក្លែងក្លាយ​នៅពេល​ដាក់​កម្មវិធី​ទាំងនោះ​ចូលទៅក្នុង Chrome Web Store ឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here