កំហុស​មិនបាន​ជួសជុល​នៅ zero-day ក្នុង​រ៉ោ​ត​ទ័​រ 79 Netgear អនុញ្ញាតិ​ឱ្យ​ហេ​គ​ឃ័​រ​គ្រប់គ្រង​ឧបករណ៍​ទាំងមូល

0

អ្នកស្រាវជ្រាវ​បាន​រកឃើញ​ភាព​ងាយ​រងគ្រោះ zero-day នៅលើ​រ៉ោ​ត​ទ័​រ Netgear 79 ដែល​អនុញ្ញាតឱ្យ​អ្នក​វាយប្រហារ​អាច​គ្រប់​គ្រង​លើ​ឧបករណ៍​ពី​ចម្ងាយ​បាន។គុណវិបត្តិ​នេះ​អនុញ្ញាតឱ្យ​អ្នក​វាយប្រហារ​ដំណើរការ​កូដ​បំពាន​ដើរតួ​ជា​អ្នកប្រើប្រាស់ “root”” និង​គ្រប់គ្រង​ទាំងស្រុង​លើ​ឧបករណ៍​ពី​ចម្ងាយ។

គួរបញ្ជាក់​ផងដែរ​ថា ភាព​ងាយ​រងគ្រោះ​ត្រូវបាន​រកឃើញ​ដោយ​អ្នកស្រាវជ្រាវ​សន្តិសុខ​ចំនួន​ពីរ​នាក់​គឺ Adam Nichols មកពី​ក្រុមហ៊ុន GRIMM និង d4rkn3ss មកពី​សេវាកម្ម​អ៊ី​ន​ធឺរ​ណិ​ត VNPT ។ លោក Nichols រកឃើញថា ភាព​ងាយ​រងគ្រោះ​អាច​បង្ក​ផលប៉ះពាល់​ដល់​ចំនួន 758 លើ​កំណែ​កម្មវិធី(firmware)ផ្សេងៗគ្នា​ដែល​ដំណើរការ​លើ​រ៉ោ​ត​ទ័​រ 79 Netgear។ កម្មវិធី(firmware)នោះ​ចេញផ្សាយ​នៅ​ឆ្នាំ២០០៧ ៕

ប្រែ​សម្រួល៖ Oliver
ប្រភពព័ត៌មាន​ gbheakers ផ្សាយ​ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here