Nike ចង់​កាត់បន្ថយ​ការងារ​មួយចំនួន​ដោយសារតែ​ក្រុមហ៊ុន​ចង់​លក់​ដោយផ្ទាល់​ដល់​អ​តិ​ថិ​ជនតា​មរយៈ Online

0

Nike Inc ដែល​ត្រូវបាន​ស្គាល់​ថា ជា​ក្រុមហ៊ុន​ផលិត​សម្ភារ:កីឡា​ដ៏​ធំ​នៅលើ​ពិភពលោក​នោះ បាន​ព្រមាន​អំពី​ការកាត់ បន្ថយ​ការងារ​មួយចំនួន​ដោយសារតែ​ក្រុមហ៊ុន​ចង់​លក់​ដោយផ្ទាល់​ដល់​អ​តិ​ថិ​ជនតា​មរយៈ Online វិញ។

គម្រោង​កាត់បន្ថយ​បុគ្គលិក​ខាងលើនេះ​អាច​នឹង​កើតមានឡើង បន្ទាប់ពី​ក្រុមហ៊ុន​បាន​រាយការណ៍​ពី​ការខាតបង់​ចំណូល​សុទ្ធ​ប្រចាំត្រីមាស​ចំនួន ៧៩០លាន​ដុល្លារ​អាមេរិក ដែល​នេះ​ជា​លើក​ទី១ ក្នុង​រយៈពេល ២ឆ្នាំ​ទៀត ដោយសារ​អាជីវ​កម្មល​ក់​ដុំ​របស់ខ្លួន​ទទួលរង​នូវ​ការដួលរលំ ក៏​ព្រោះតែ​ហាង​លក់ទំនិញ​មួយចំនួនធំ​បិទទ្វារ ពី​ការភ័យខ្លាច Covid-19 ។

ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ចេញ​តាម​អ៊ីមែល​របស់ Nike បាន​បញ្ជាក់ថា យើង​កំពុង​ផ្លាស់ប្តូរ​ធនធាន និង​បង្កើត​សមត្ថភាព​ក្នុងការ​វិនិយោគ​នៅក្នុង​តំបន់​ដែលមាន​សក្តានុពល​ខ្ពស់បំផុត​របស់​យើង ហើយ​យើង​រំពឹងថា​ការកែប្រែ​ឥរិយាបថ​ថ្មី​នេះ ទំនងជា​នឹង​បាត់បង់​ការងារ។

ជាមួយគ្នា​នោះ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន លោក John Donahoe បាន​ប្រាប់​ក្រុមអ្នកវិភាគ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ឥឡូវនេះ​ក្រុមហ៊ុន​នឹង​ផ្តោតលើ​ប្រព័ន្ធ​ឌីជីថល​ចំនួន ៥០ភាគរយ​នៃ​អាជីវកម្ម​សរុប​របស់​ខ្លួន​ដែល​កើនឡើង​ពី ៣០ភាគរយ​ដែល​បាន​កត់ត្រា​នៅក្នុង​ត្រីមាស​ដែល​បាន​រាយការណ៍។

លោក​បាន​សង្កត់ធ្ងន់ថា ចក្ខុវិស័យ​របស់​យើង គឺ​បង្កើត​ទីផ្សារ​ឌីជីថល​ច្បាស់លាស់​និង​ផ្សារភ្ជាប់​គ្នា…ដូច្នេះ​យើង​កំពុង​ព​ន្លឿ​ន​វិធីសាស្ត្រ​របស់​យើង​បន្ថែមទៀត។ លោក Donahoe ដែលជា​អតីត​នាយក​ប្រតិបត្តិ​របស់ ServiceNow និង​ជានា​យក​ប្រតិបត្តិ eBay បាន​ចូល​រួមជាមួយ​ក្រុមហ៊ុន Nike កាលពីដើម​ឆ្នាំនេះ​ដោយសារ​ក្រុមហ៊ុន​នេះ បាន​កំពុង​ជំរុញ​អាជីវកម្ម​ដោយផ្ទាល់​ដល់​អតិថិជន។

បើ​យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ Complex ដែល​ដកស្រង់​លិខិត​របស់លោក Donahoe ដែល​បាន​ផ្ញើ​ទៅកាន់​និ​យោ​ជិ​កបាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​មិនទាន់​ដឹងថា​តើ​ចំនួន​ការងារ​ប៉ុន្មាន​នឹងត្រូវ​កាត់បន្ថយ​នោះទេ ហើយ​តើន​រណា​នឹងត្រូវ​រង​ផលប៉ះពាល់​ជាក់លាក់​នោះដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here