Facebook ដាក់​ឱ្យប្រើ​មុខងារ​ក្រើនរំឭក ដើម្បីឱ្យ​អ្នកប្រើប្រាស់​ដឹងថា ព័ត៌មាន​ដែល​ពួកគេ​ចង់​ចែកចាយ​នោះ​គឺជា​ព័ត៌មាន​ចាស់

0

ការ​បង្ហោះ​ឬ​ចែកចាយ ព័ត៌មាន​ក្លែងក្លាយ​គឺជា​បញ្ហា​ដ៏​ធំ​មួយ​ដែល​ប្រទេស​ជាច្រើន​កំពុង​ប្រឈម ដូចជា​ការផ្សព្វផ្សាយ​ដែលថា​ជំងឺ​កូ​វីត-១៩ កើតឡើង​ដោយសារ​ប្រព័ន្ធ 5G នោះបាន​បង្កឱ្យមាន​ភាព​ចលាចល​ដល់​សង្គម​ដែលនាំឱ្យ​មានការ​វាយកម្ទេច​អង់​តែ​ន​ជាច្រើន​កន្លែង​នៅ​អឺរ៉ុប។

យ៉ាងណា​ម៉ិ​ញ ការផ្សព្វផ្សាយ​ព័ត៌មានចាស់ៗ ក៏​អាច​នាំឱ្យមាន​ភាពច្របូកច្របល់​ដល់​សង្គម​ផងដែរ ព្រោះ​ខ្លឹមសារ​ដែលមាន​នៅក្នុង​អត្ថបទចាស់ៗទាំងនោះ វា​អាច​មិន​ពិត​សម្រាប់​ស្ថានភាព​បច្ចុប្បន្ន។

ដោយ​ឃើញ​ពី​គុណវិបត្តិ​នេះហើយ បានជា​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​ទើបនឹង​ចាប់ផ្ដើម​ដាក់ឱ្យ​ប្រើប្រាស់​មុខ​ងារ​គ្រឿង​រំឭក​មួយ ដើម្បីឱ្យ​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​បានដឹងថា ព័ត៌មាន​ដែល​ពួកគេ​ចង់​ចែកចាយ​នោះ​គឺជា​ព័ត៌មាន​ចាស់។

មុខងារ​នេះ​នឹង​បង្ហាញ​ជា​សារ​ដល់​អ្នកប្រើប្រាស់ ប្រសិនបើ​ព័ត៌មាន​នោះ​ចាស់​ជាង៣ខែ ទោះ​យ៉ាងនេះ​ក្តី​លោកអ្នក​ត្រូវតែមាន​ការប្រុងប្រយ័ត្ន​ផងដែរ ព្រោះ​មុខងារ​នេះ​គ្រាន់តែ​អាច​ប្រាប់​លោកអ្នក​នូវ​រយៈពេល ១ ឆ្នាំ​គឺ​ពីថ្ងៃ​ដែល​ព័ត៌មាន​ត្រូវបាន​ចែកចាយ គឺ​វា​មិនមែនជា​រយៈពេល​ដែល​ព័ត៌មាន​នោះ​ត្រូវបាន​ផ្សព្វផ្សាយ​កាលពី​ដំបូង​ទេ។

ដោយឡែក​ក្រុមហ៊ុន​បណ្តាញ​សង្គម Twitter ក៏​មិន​ខុសពី​ហ្វេ​ស​ប៊ុ​ក​ដែរ គឺ​បាន​ខិតខំ​ប្រឹងប្រែង​ដើម្បី​កាត់បន្ថយ​ការចែក​ចាយ​ព័ត៌មាន​ក្លែងក្លាយ​ផងដែរ ដូចជា​កាលពីពេលថ្មីៗនេះ​ក្រុមហ៊ុន​បានធ្វើការ​សាកល្បង​ជាមួយ​មុខងារ​ថ្មី​មួយ​ដែល​បញ្ជាក់ អ្នកប្រើប្រាស់​ឱ្យ​អាន​អត្ថបទ​មុននឹង​ពួកគេ​ចែកចាយ​បន្ត៕

LEAVE A REPLY

Please enter your comment!
Please enter your name here