YouTube ផ្អាក​គណនី​របស់ Shane មិនអោយ​រកប្រាក់​ក្រោយ​រកឃើញថា​មាន​វីដេអូ​បង្ហាញ​ពី​ការរើសអើង​ពូជសាសន៍ និង​វាយប្រហារ

0

គណនី​ធំ​បី​របស់ Shane Dawson ដែលជា​បុគ្គល​ល្បី​ម្នាក់​ក្នុង​សហគមន៍​សម្រស់​លើ YouTube ត្រូវបាន YouTube ផ្អាក​មិន​ឲ្យ​រកប្រាក់​ចំណូល​បាន​ត​ទៀត ដោយ​មិនមាន​កំណត់​រយៈពេល​នៃ​ការផ្អាក។

សកម្មភាព​របស់ YouTube គឺ​ក្រោយពី​វីដេអូចាស់ៗមួយចំនួន​នៅលើ​គណនី​របស់ Shane ត្រូវបាន​គេ​រកឃើញថា​មាន​មាតិកា​ដែល​បង្ហាញ​អំពី​ការរើសអើង​ពូជសាសន៍ និង​មាតិកា​បែប​វាយប្រហារ​ដទៃទៀត។

ជាក់ស្ដែង​មាន​វីដេអូ​មួយ Shane បាន​បញ្ចេញមតិ​មិន​សមរម្យ លើ Willow Smith ដែល​ពេលនោះ​នាង​ទើប​មាន​វ័យ ១១ឆ្នាំ ដែល​នាំ​ឲ្យ Jada Pinkett Smith ជា​ម្ដាយ និង Jaden Smith ជា​បងប្រុស ហៅ​ឈ្មោះ Shane ចំៗលើ​បណ្ដាញ Twitter ផងដែរ។

ការផ្អាក​មិន​ឲ្យ​រក​ចំណូល​ពី Ads នេះ មិនមាន​កំណត់​រយៈពេល​មែន ប៉ុន្តែ​នឹងមិន​បិទ​ជា​រៀងរហូត​ឡើយ។ នេះ​បើតាម​ការបញ្ជាក់​របស់ The Verge។ គណនី​ដែល​រង​ការប៉ះពាល់​មាន​គណនី Shane ដែលមាន Subscriber ជាង ២២លាន​នាក់, គណនី Shane Dawson TV មាន​ជាង ៨លាន​នាក់ និង​គណនី Shane Glossin មាន​ជិត ៤លាន​នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here