មេរោគ​ថ្មី​បង្កឱ្យមាន​កំហុសសំខាន់ៗជាច្រើន និង​ឆ្លង​លើ​ឧបករណ៍​ប្រើ​ប្រព័ន្ធ​ប្រិ​ត្ត​ការ Windows

0

ថ្មីៗនេះ អ្នកជំនាញ​ផ្នែក​សុវត្ថិភាព​បាន​រកឃើញ​ការឆ្លង​មេរោគ​ DDoS ប្រភេទ​ Lucifer។  មេរោគ​នេះ​ធ្វើការ​កំពុង​កេងចំណេញ​លើ​ភាព​ងាយ​រងគ្រោះ​ដើម្បី​ចម្លង​មេរោគ​ចូល​ឧបករណ៍​ដែល​ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ Windows។

គេ​រកឃើញ​ភាព​ងាយ​រងគ្រោះ​នៅ​ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២។ ក្រោយពី​ធ្វើការ​ស៊ើបអង្កេត​លើ​ភាព​ងាយ​រងគ្រោះ​នោះ​រួច អ្នកជំនាញ​បានដាក់​ឈ្មោះ​វា​ថា Lucifer ហើយ​មេរោគ​នេះ​មាន​សមត្ថភាព​ធ្វើការ​វាយប្រហារ DDoS  និង​អាចធ្វើ​ការកេងប្រវ័ញ្ច​គ្រប់​ប្រភេទ​ប្រឆាំងនឹង​ឧបករណ៍​ដែល​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ Windows ងាយ​រងគ្រោះផ្សេងៗគ្នា។

យោងតាម​របាយការណ៍​ពី​សេវា Palo Alto Networks បានអោយដឹងថា គោលបំណង​សំខាន់​របស់​មេរោគ​នោះ​គឺ​ការឆ្លង​ចូល​កុំព្យូទ័រ ដោយ​អនុវត្ត​ការវាយលុក​ពួកគេ​តាមរយៈ​ការ​កេង​ប្រ​វ័​ញ្ញ និង​ទាញយក​ប្រយោជន៍​ពី​ចំណុចខ្សោយ​នៃ​ភាព​ងាយ​រងគ្រោះ។

មានការ​ជួសជុល​ដែល​ធ្វើឡើង​សម្រាប់​កំហុសសំខាន់ៗ និង​សម្រាប់​កំហុស​កំរិត​ធ្ងន់ធ្ងរ ប៉ុន្តែ​ក្រុមហ៊ុន​ជាច្រើន​ដែល​ទទួលរង​គ្រោះ​ដោយសារ​មេរោគ​នេះ មិនទាន់បាន​ដាក់ពាក្យ​សុំ​ការដោះស្រាយ​នោះទេ៕

ប្រែ​សម្រួល៖ Oliver
ប្រភពព័ត៌មាន gbheakers ផ្សាយ​ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here