Microsoft ដាក់ចេញ​សេវា​ត្រួតពិនិត្យ​លើ Linux និង​ការពារ​មេរោគ Rootkit Malware

0

ក្រុមហ៊ុន Microsoft បានចេញ​កម្មវិធី​ត្រួតពិនិត្យ​សម្រាប់​ប្រើ​លើ​ប្រព័ន្ធ Linux ដែល​រួមមាន​មេរោគ rootkits និង​មេរោគ​រាតត្បាត​ដែល​មិនអាច​ការពារ​បាន។

Cloud ផ្តល់​ជាមួយ​គម្រោង​ឈ្មោះថា Project Freta គឺជា​ម៉ាស៊ីន​ស៊ើបអង្កេត​ដែលមាន​អង្គ​ចងចាំ​ភ្ជាប់ ជាមួយនឹង​ការកត់ត្រា​ឯកសារ​ដែលមាន​បំណង​ផ្តល់ឱ្យ​នូវ​ការស៊ើបអង្កេត​អង្គ​ចងចាំ​នៃ​ម៉ាស៊ីន​កត់ត្រា ជាមួយនឹង​សមត្ថភាព​កំណត់​កម្មវិធី​អាក្រក់, kernel rootkits, និង​អាច​ចាប់​មេរោគ​ដែល​លាក់ខ្លួន។

គម្រោង​នេះ​ត្រូវបាន​គេ​ឱ្យ​ឈ្មោះថា Freta Street របស់ Warsaw ដែលមាន​ដើមកំណើត​នៅ Marie Curie បង្កើតឡើង​ដោយ​អ្នក​រូបវិទ្យា​បារាំង-ប៉ូឡូញ​ដែល​ផ្តល់​រូបភាព X-ray ផ្នែក​សុខាភិបាល​ដើម្បី ដោះស្រាយ​បញ្ហា​នៅក្នុង​សង្គ្រាមលោកលើកទី។ គោលបំណង​បង្ហាញ​មេរោគ​នៅក្នុង​អង្គ​ចងចាំ នៅពេល​តែមួយ​ទទួលបាន​ការគាំទ្រ​ក្នុងការ​ប្រឆាំងនឹង​មេរោគ​អាក្រក់​ដែល​បានដាក់​ពង្រាយ និង ប្រើ​មេរោគ​នៅលើ​ប្រព័ន្ធ​គោលដៅ សំខាន់​ជាងនេះទៀត​គេចវេស និង​បង្កើន​តម្លៃ cloud ជាមួយនឹង cloud malware។

ប្រសិទ្ធិភាព​នៃ​ប្រព័ន្ធ​ទុកចិត្ត​នេះ​ធ្វើការ​ដោយ​ដោះស្រាយ​បញ្ហា៤ ដោយ​ការពារ​កម្មវិធី​ពី៖

១. ការរកឃើញ​វត្តមាន​របស់​ឧបករណ៍​ចាប់​សញ្ញា​សុវត្ថិភាព​មុនពេល​ដំឡើង​ដោយ​ខ្លួនឯង

២. ការរស់នៅ​ក្នុង​តំបន់​ដែល​ឧបករណ៍​អាច​ចាប់​សញ្ញា​សុវត្ថិភាព

៣. ការរកឃើញ​ប្រតិបត្តិការ​របស់​ឧបករណ៍​ចាប់​សញ្ញា​និង​លុប ឬ​កែប្រែ​ខ្លួន​វា​ដើម្បី​គេច​ពី​ការរកឃើញ

៤. ការរំខាន​ដល់​ឧបករណ៍​ចាប់​សញ្ញា​ដើម្បី​បំផ្លាញ

វា​កំពុងតែ​ស្ថិតក្នុង​ដំណើរការ​នៃ​ការបន្ថែម​មុខងារ​ឧបករណ៍​ចាប់យក​សញ្ញា​ដើម្បីឱ្យ​អ្នក​ប្រើ​អាច​ប្តូរ អង្គ​ចងចាំ live VMs ទៅជា offline សម្រាប់​ការវិភាគ និង tool សម្រេចចិត្ត​ដែលមាន​មូលដ្ឋាន AI សម្រាប់​កំណត់​ការគំរាមកំហែង៕

ប្រភពព័ត៌មាន ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០
ប្រែ​សម្រួល​ដោយ៖ កញ្ញា

LEAVE A REPLY

Please enter your comment!
Please enter your name here