ចំណុចខ្សោយ​ធ្ងន់ធ្ងរ​បំផុត​មាននៅ​ក្នុង Microsoft Windows Codecs Library

0

នាពេលថ្មីៗនេះ​ក្រុមហ៊ុន​ម៉ៃ​ក្រូ​សូ​ហ្វ បានចេញ​សេចក្តីណែនាំ​ស្តីពី​សន្តិសុខ​ទប់ស្កាត់​ទៅ​លើ​ភាព​ងាយ​រងគ្រោះ​ដើម្បី​បិទ​ចន្លោះប្រហោង (ចំណុចខ្សោយ) លេខ​សម្គាល់ CVE-2020-1425 និង CVE-2020-1457 មាននៅ​ក្នុង Microsoft Windows Codecs Library។

ចំណុចខ្សោយ​ទាំងនេះ​មាន​ដូចតទៅ ៖

CVE-2020-1425, CVE-2020-1457 ចំនុចខ្សោយ​នេះ​កើតមាន​នៅពេលដែល Microsoft Windows Codecs Library ការ​ជាមួយនឹង objects ក្នុង​អង្គ​ចងចាំ។ អាច​អនុញ្ញាត​ឲ្យ​មានការ​ដំណើរការ​កូដ​ពី​ចម្ងាយ (remote code) ដោយ​ហេ​គ​ឃ័​រ​ធ្វើការ​វាយលុក​ទៅលើ​អង្គ​ចងចាំ​ដែល​អាច​ដំណើរការ​កូដ​នានា​ក្នុងនាម​ជា​អ្នកប្រើប្រាស់។

ផលិតផល​ប៉ះពាល់​ដែល​រង​ផលប៉ះពាល់៖

  • Windows 10 Version 1709 for 32-bit Systems
  • Windows 10 Version 1709 for ARM64-based Systems
  • Windows 10 Version 1709 for x64-based Systems
  • Windows 10 Version 1803 for 32-bit Systems
  • Windows 10 Version 1803 for ARM64-based Systems
  • Windows 10 Version 1803 for x64-based Systems
  • Windows 10 Version 1809 for 32-bit Systems
  • Windows 10 Version 1809 for ARM64-based Systems
  • Windows 10 Version 1809 for x64-based Systems
  • Windows 10 Version 1903 for 32-bit Systems
  • Windows 10 Version 1903 for ARM64-based Systems
  • Windows 10 Version 1903 for x64-based Systems
  • Windows 10 Version 1909 for 32-bit Systems
  • Windows 10 Version 1909 for ARM64-based Systems
  • Windows 10 Version 1909 for x64-based Systems
  • Windows 10 Version 2004 for 32-bit Systems
  • Windows 10 Version 2004 for ARM64-based Systems
  • Windows 10 Version 2004 for x64-based Systems

ការវាយប្រហារ​ដោយ​ជោគជ័យ​ទៅលើ​ចំនុចខ្សោយ​ទាំងនោះ អាច​អនុញ្ញាត​ឲ្យ​អ្នក​វាយប្រហារ​ធ្វើការ​ដំណើរការ​នូវ​កូដ​នានា​ពី​ចម្ងាយ ហើយ​ធ្វើការ​គ្រប់គ្រង​ទៅលើ​ម៉ាស៊ីន​ទាំងនោះ​ដើម្បី​ធ្វើ​សកម្ម​ភាពមិន​អនុញ្ញាត​នានា ដោយ​រួម​មានការ តំឡើង​កម្មវិធី បង្កើត​នូវ​គណនី​អភិបាល​ផ្សេងទៀត និង​ការបើក ផ្លាស់ប្តូរ ឬ​លុប​ទិន្នន័យ​នានា។អ្នកប្រើប្រាស់ និង​អភិបាល​គ្រប់គ្រង​ប្រព័ន្ធ​ត្រូវតែ​ធ្វើការ​អាប់​ដេ​ត​ជាបន្ទាន់៕

LEAVE A REPLY

Please enter your comment!
Please enter your name here