បុគ្គលិកម្នាក់ជាប់ចោទពីបទលួច និងចែកចាយខ្សែភាពយន្តដែលមិនទាន់ចាក់បញ្ចាំងលើអនឡាញ

0

បុរសម្នាក់រស់នៅទីក្រុង Memphis ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទលួច DVD និងខ្សែភាពយន្ត Blu-ray Discs ដែលមិនទាន់បានចាក់បញ្ចាំង និងចែកចាយច្បាប់ចម្លងឌីជីថលនៅលើអនឡាញមុននឹងការបញ្ចេញរបស់ក្រុមហ៊ុន។

បុរសម្នាក់ឈ្មោះ Steven R. Hale អាយុ ៣៧ឆ្នាំ បម្រើការងារនៅក្រុមហ៊ុនចម្រុះដែលមិនបញ្ចេញឈ្មោះ របស់ស្ថានីយភាពយន្តសម្រាប់ការផលិត និងចែកចាយ DVDs រួមទាំង Blu-rays របស់ខ្សែភាពយន្ត។ នៅចន្លោះខែកុម្ភៈ ឆ្នាំ២០២១ និងខែមីនា ឆ្នាំ២០២២ លោក Hale ត្រូវបានចោទប្រកាន់ថាបានលួចឌីសជាច្រើនរបស់ខ្សែភាពយន្តដែលមិនទាន់បានចាក់បញ្ចាំង និងកំពុងតែត្រូវបានរៀបចំសម្រាប់ការដាក់លក់ធ្វើពាណិជ្ជកម្មនៅសហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មានចេញពីថ្ងៃព្រហស្បតិ៍ដោយក្រសួងយុត្តិធម៌បានឱ្យដឹងថា DVDs និងឌីស Blu-rays ត្រូវបានលក់ចេញនៅពេលក្រោយតាមរយៈគេហទំព័រ E-Commerce ផ្សេងៗ។

បញ្ជីនៃ DVDs និង Blu-rays ដែលត្រូវបានលួចរួមមាន “F9: The Fast Saga,” “Venom: Let There Be Carnage,” “Godzilla v. Kong,” “Shang-Chi and the Legend of the Ten Rings,” “Dune,” និង “Black Widow”។ គាត់ក៏ត្រូវបានចោទប្រកាន់ពីបទចែកចាយឌីស Blu-ray ខ្សែភាពយន្តមុនពេលចាក់បញ្ចាំងរឿង “Spider-Man: No Way Home” បូករួមទាំងបានចែកចាយលើអនឡាញនូវច្បាប់ថតចម្លងឌីជីថល ចេញពីឌីស Blu-ray ដោយលួចឆ្លងកាត់ការអ៊ីនគ្រីប ដែលការពារការថតចម្លងដោយគ្មានការអនុញ្ញាតនោះ។ បន្ទាប់មក ច្បាប់ចម្លងឌីជីថលត្រូវបានចោទប្រកាន់ថា ត្រូវបានផ្សព្វផ្សាយនៅលើអ៊ីនធឺណិតអស់ពេលជាងមួយខែ មុនពេលកាលបរិច្ឆេទចេញផ្សាយឌីស Blu-ray ជាផ្លូវការ បើយោងតាមក្រសួងយុត្តិធម៌។ ច្បាប់ចម្លងរឿង “Spider-Man: No Way Home” ត្រូវបានដោនឡូតចំនួន ១០លានដង ដែលត្រូវបានប៉ាន់ប្រមាណថា ខាតបង់ប្រាក់ ១០លានដុល្លារ។ ព្រះរាអាជ្ញាបានចោទប្រកាន់ជនល្មើស មួយករណីពីបទបញ្ជូនទំនិញដែលបានលួចចេញទៅក្រៅ និងពីរករណី ពីបទទទួលខុសត្រូវលើការរំលោភលើច្បាប់កម្មសិទ្ធិបញ្ញា។ ប្រសិនបើកាត់ទោស ជនល្មើស Hale ប្រឈមមុខនឹងបទល្មើសអតិបរមាជាប់ពន្ធនាគារចំនួន ១០ឆ្នាំលើបទបញ្ជូនទំនិញចេញក្រៅ និង៥ឆ្នាំពីបទរំលោភលើច្បាប់កម្មសិទ្ធិបញ្ញា។

កាលពីដើមសប្តាហ៍ ព្រះរាអាជ្ញាទីក្រុងញ៉ូយ៉កបានថ្លែងថា មនុស្ស២នាក់ធ្វើការជាបុគ្គលិកកុងត្រាភាគគីទី៣ នៅលើទីផ្សារលក់សំបុត្រអនឡាញ StubHub បានរកប្រាក់ចំនួន ៦៣៥,០០០ដុល្លារ បន្ទាប់ពីលក់សំបុត្រដែលបានលួចប្រមាណជា ១,០០០សន្លឹកសម្រាប់ចូលរួមព្រឹត្តិការណ៍ប្រគុំតន្រ្តីរបស់ Taylor Swift’s Eras Tour និងព្រឹត្តិការណ៍ល្បីៗដទៃទៀតរួមមាន Ed Sheeran concerts, Adele concerts, US Open Tennis Championships និង NBA games។ ជនសង្ស័យឈ្មោះ Tyrone Rose អាយុ ២០ឆ្នាំ និង Shamara Simmons អាយុ ៣១ឆ្នាំ ដែលបានបម្រើការងារនៅក្រុមហ៊ុនផ្តល់សេវា Sutherland Global Services នៅតំបន់ Jamaica ត្រូវបានចាប់ខ្លួននៅទីក្រុងញ៉ូយ៉ក ហើយឥឡូវប្រឈមនឹងទោសជាប់ពន្ធនាគារដល់ទៅ ១៥ឆ្នាំ។

https://www.bleepingcomputer.com/news/security/employee-charged-with-stealing-unreleased-movies-sharing-them-online/

ប្រភពព័ត៌មាន៖ ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥

LEAVE A REPLY

Please enter your comment!
Please enter your name here