YouTube ព្រមានថា ជនឆបោកកំពុងតែប្រើប្រាស់មុខងារវីដេអូដែលបង្កើតដោយ AI ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន នៅក្នុងការវាយប្រហារបែបឆបោក (Phishing) ដើម្បីលួចអត្តសញ្ញាណរបស់អ្នកបង្កើតមាតិកា (Creators)។
អ្នកវាយប្រហារកំពុងតែចែករំលែកវាក្នុងទម្រង់ជាវីដេអូឯកជនជាមួយអ្នកប្រើប្រាស់ដែលជាគោលដៅ តាមរយៈអ៊ីម៉ែលដែលកុហកថា YouTube កំពុងតែផ្លាស់ប្តូរគោលការណ៍រកប្រាក់របស់ខ្លួន។ ផ្លេតហ្វមចែកចាយវីដេអូអនឡាញបានព្រមាននៅក្នុងគេហទំព័រថា ក្រុមហ៊ុនដឹងថា អ្នកឆបោកបាននិងកំពុងចែកចាយវីដេអូឯកជនដែលជាការផ្ញើវីដេអូក្លែងបន្លំរួមមាន វីដេអូដែលបង្កើតដោយ AI ជានាយកប្រតិបត្តិ Neal Mohan របស់ YouTube ដែលប្រកាសពីការផ្លាស់ប្តូរនៅក្នុងការស្វែងរកប្រាក់ បើយោងតាមផ្លេតហ្វមចែកចាយវីដេអូអនឡាញ។

YouTube និងបុគ្គលិករបស់ក្រុមហ៊ុនមិនដែលទាក់ទងទៅអ្នកប្រើប្រាស់ ឬចែករំលែកព័ត៌មានតាមរយៈវីដេអូឯកជននោះទេ។ ប្រសិនបើ វីដេអូត្រូវបានចែកចាយជាមួយអ្នកប្រើក្នុងទម្រង់ឯកជន ដែលរៀបរាប់ថាមកពីក្រុមហ៊ុន YouTube នោះ វីដេអូនោះគឺក្លែងក្លាយហើយ។ ហួសចិត្តដែរដោយសារតែ អ៊ីម៉ែលឆបោកក៏បានព្រមានថា YouTube មិនធ្លាប់ចែកចាយព័ត៌មាន ឬទាក់ទងទៅអ្នកប្រើប្រាស់តាមរយៈវីដេអូឯកជនទេ ដែលបង្ហាញពីការដាស់តឿនដល់អ្នកទទួលសារឱ្យរាយការណ៍ពី Sending Emails ប្រសិនបើពួកវាមើលទៅគួរឱ្យសង្ស័យ។ ការពណ៌នារបស់វីដេអូដែលទាក់ទងនឹងអ៊ីម៉ែលឆបោកបានស្នើឱ្យអ្នកទទួលបើកអ៊ីម៉ែល រួចចុចលើលីងដែលនឹងនាំពួកគេទៅកាន់ទំព័រ (Studio.youtube-plus.com) ដែលជាកន្លែងពួកគេត្រូវបានសួរឱ្យបញ្ជាក់ពីកម្មវិធី YouTube Partner និងត្រូវធ្វើបច្ចុប្បន្ន (YPP) Terms សម្រាប់បន្តស្វែងរកប្រាក់ពីមាតិការបស់ពួកគេ រួចក៏ដំណើរការមុខងារទាំងអស់ ដោយការចុះហត្ថលេខាលើគណនីរបស់ពួកគេ។ តាមពិតទៅ ទំព័រនេះត្រូវបានបង្កើតឡើងសម្រាប់លួចអត្តសញ្ញាណរបស់អ្នកប្រើប្រាស់ទៅវិញទេ។

ជនឆបោកក៏បង្កើតនូវរឿងបន្ទាន់ៗ ដោយការគំរាមថា គណនីរបស់ពួកគេនឹងត្រូវផ្អាកដំណើរការរយៈពេល៧ថ្ងៃ ប្រសិនបើពួកគេមិនបញ្ជាក់តាមច្បាប់ថ្មី (ការរឹតបន្តឹងនេះរួមមានការ Upload វីដេអូថ្មី កែវីដេអូចាស់ ទទួលបានប្រាក់ និងទទួលបានប្រាក់កម្រៃពីដំណើរការរកប្រាក់)។ បន្ទាប់ពីបញ្ចូលអត្តសញ្ញាណរបស់ពួកគេ អ្នកបង្កើត (Creators) មាតិកា ត្រូវបានប្រាប់ថា Channel របស់ពួកគេឥឡូវកំពុងតែរង់ចាំ និងបើកឯកសារនៅក្នុងការពណ៌នាវីដេអូសម្រាប់ព័ត៌មានចាំបាច់ទាំងអស់ (សូម្បីតែនៅពេលបញ្ចូលអ៊ីម៉ែល Random និងលេខសម្ងាត់)។ អ្នកប្រើប្រាស់ YouTube បានកំពុងតែទទួលអ៊ីម៉ែលបែបនេះតាំងពីខែមករា ខណៈពេលក្រុម YouTube ថ្លែងថា ខ្លួនកំពុងតែចាប់ផ្តើមធ្វើការស៊ើបអង្កេតលើយុទ្ធនាការនេះតាំងពីពាក់កណ្តាលខែកុម្ភៈ។
YouTube ព្រមានអ្នកប្រើប្រាស់មិនឱ្យចុចលើលីងដែលបានបង្កប់នៅក្នុងអ៊ីម៉ែលទេ ដោយសារតែពួកគេនឹងនាំអ្នកប្រើប្រាស់ទៅកាន់គេហទំព័រឆបោក ដែលមានបំណងលួចអត្តសញ្ញាណរបស់ពួកគេ ឬចម្លងមេរោគទៅកាន់អ្នកប្រើប្រាស់។ ក្រុមហ៊ុនបានបន្ថែមថា ជនឆបោកជាច្រើនមានគោលដៅលើអ្នកបង្កើត (Creators) មាតិកា ដោយការព្យាយាមស្វែងរកមធ្យោបាយបន្លំជាភ្នាក់ងារ YouTube ដោយការកេងចំណេញលើមុខងារផ្លេតហ្វម សម្រាប់ភ្ជាប់ទៅកាន់មាតិកាព្យាបាទ។ សូមប្រុងប្រយ័ត្នជានិច្ច និងត្រូវប្រាកដថា មិនបើកលីង ឬឯកសារទាំងឡាយណាដែលមិនទុកចិត្តឱ្យសោះ។ ទោះជាយ៉ាងណា អ្នកបង្កើត (Creators) មាតិកាជាច្រើនបានធ្លាក់ចូលក្នុងអន្ទាក់នៃការវាយប្រហារទាំងនេះ ដោយបានរាយការណ៍ថា ជនឆបោកបានលួចយក Channels របស់ពួកគេ និងបានប្រើពួកគេសម្រាប់ផ្សព្វផ្សាយការបោកប្រាស់ប្រាក់គ្រីបតូបន្តផ្ទាល់។ YouTube ផ្តល់នូវគន្លឹះសំខាន់ដើម្បីជៀសវាង និងរាយការណ៍អំពីអ៊ីម៉ែលឆបោកនៅក្នុង Help Center ព្រមទាំងបានផ្តល់ព័ត៌មានដែលទំនងជាយុទ្ធនាការឆបោក។ តាំងពីខែសីហា ឆ្នាំ២០២៤ មក YouTube ក៏បានផ្តល់នូវជំនួយគាំទ្រថ្មី សម្រាប់ជួយអ្នកប្រើប្រាស់ឱ្យស្តារឡើងវិញ និងរក្សាសុវត្ថិភាពគណនី YouTube បន្ទាប់ពីមានការហេគចូល។
ប្រភពព័ត៌មាន៖ ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥