ការបំពានទិន្នន័យលើក្រុមហ៊ុនទូរគមនាគមន៍យក្សជប៉ុន NTT បណ្តាលឱ្យប៉ះពាល់ដល់ក្រុមហ៊ុន ១៨,០០០

0

ក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ជប៉ុន NTT Communications Corporation (NTT) កំពុងតែព្រមានដល់អតិថិជនជិត ១៨,០០០ក្រុមហ៊ុន ដែលព័ត៌មានរបស់ពួកគេត្រូវបានគ្រប់គ្រង នៅក្នុងឧប្បត្តិហេតុសន្តិសុខសាយប័រមួយ។

ការបំពានទិន្នន័យត្រូវបានរកឃើញកាលពីដើមខែកុម្ភៈ ឆ្នាំ២០២៥ ប៉ុន្តែកាលបរិច្ឆេទជាក់លាក់ដែលហេគឃ័របានចាប់ផ្តើមចូលទៅក្នុងប្រព័ន្ធរបស់ NTT មិនទាន់ត្រូវបានកំណត់នៅឡើយទេ។ ក្រុមហ៊ុនទូរគមនាគមន៍ NTT បានរកឃើញកាលពីថ្ងៃទី០៥ ខែកុម្ភៈ ថា សម្ភារៈ សេវាកម្ម និងកម្មវិធីរបស់ក្រុមហ៊ុនត្រូវបានប្រើប្រាស់ដោយគ្មានការអនុញ្ញាត បើយោងតាមការប្រកាស។

Overview of the attack at NTT

កាលពីថ្ងៃទី០៦ ខែកុម្ភៈ ក្រុមហ៊ុនបានបញ្ជាក់ថា ព័ត៌មានខ្លះប្រហែលជាត្រូវបានលាតត្រដាងទៅខាងក្រៅ។ ជាពិសេស ក្រុមហ៊ុន NTT រៀបរាប់ថា ហេគឃ័របានលាតត្រដាង “ប្រព័ន្ធចែកចាយព័ត៌មាន” របស់ខ្លួន ដែលគ្រប់គ្រងព័ត៌មានអតិថិជនសាជីវកម្មចំនួន ១៧,៨៩១ក្រុមហ៊ុន ប៉ុន្តែគ្មានទិន្នន័យផ្ទាល់ខ្លួនរបស់អតិថិជនទេ។ ប្រភេទទិន្នន័យ ដែលប្រហែលជាត្រូវបានលួចដោយហេគឃ័ររួមមាន៖

– ឈ្មោះអតិថិជន (ឈ្មោះចុះនៅក្នុងកុងត្រា)

– ឈ្មោះរបស់អ្នកតំណាងអតិថិជន

– លេខកុងត្រា

– លេខទូរស័ព្ទ

– អាសយដ្ឋានអ៊ីម៉ែល

– អាសយដ្ឋានស្នាក់នៅ

– ព័ត៌មានប្រើប្រាស់សេវា

ក្រុមហ៊ុន NTT រៀបរាប់កុងត្រាសម្រាប់ក្រុមហ៊ុនទូរស័ព្ទស្មាតហ្វូន និងទូរស័ព្ទដៃ (mobile) ដែលទទួលសេវាផ្ទាល់ពីក្រុមហ៊ុន NTT Docomo ហើយរងផលប៉ះពាល់ដោយសារតែឧប្បត្តិហេតុនេះ។

ក្រុមហ៊ុនបានរកឃើញការបំពានកាលពីថ្ងៃទី០៥ ខែកុម្ភៈ និងបានបិទដំណើរការរបស់ហេគឃ័រចូលទៅកាន់ប្រព័ន្ធដែលបានបំពាននៅថ្ងៃបន្ទាប់។ ទោះជាយ៉ាងណា ការស៊ើបអង្កេតរបស់ក្រុមហ៊ុនបានបង្ហាញកាលពីពាក់កណ្តាលខែកុម្ភៈ ថា ហេគឃ័របានលួចឆ្លងចូលទៅកាន់ឧបករណ៍ផ្សេងទៀតនៅលើបណ្តាញណិតវើករបស់ក្រុមហ៊ុន NTT។ ឧបករណ៍នេះត្រូវបានកាត់ផ្តាច់ ដើម្បីការពារបំលាស់ទីរបស់ហេគឃ័រ ហើយឥឡូវនេះ ក្រុមហ៊ុនជឿជាក់ថា ខ្លួនបានគ្រប់គ្រងពេញលេញលើការគំរាមកំហែង។

បញ្ហាសន្តិសុខសាយប័ររបស់ក្រុមហ៊ុន NTT៖ ក្នុងនាមជាក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ដ៏ធំបំផុតនៅក្នុងប្រទេសជប៉ុន ក្រុមហ៊ុន NTT ប្រាកដជាក្លាយជាគោលដៅនៃការវាយប្រហារឧក្រិដ្ឋកម្មសាយប័រ ដើម្បីរំខានដល់ប្រតិបត្តិការ ឬលួចទិន្នន័យសំខាន់ៗពីបណ្តាញណិតវើករបស់ក្រុមហ៊ុនជាមិនខាន។ កាលពីដើមឆ្នាំ២០២៥ ក្រុមហ៊ុនបានរងការរំខានសេវាអស់រយៈពេល ១២ម៉ោង លើសេវាទូរស័ព្ទដៃ​ (Mobile) របស់ក្រុមហ៊ុន និងផ្លេតហ្វមទូទាត់ប្រាក់ ដោយការវាយប្រហារបែប Distributed Denial of Service (DDoS)។ កាលពីខែឧសភា ឆ្នាំ២០២០ ក្រុមហ៊ុនបានរងការបំពានទិន្នន័យ ដែលហេគឃ័របានលួចចូលទៅក្នុងបណ្តាញណិតវើកផ្ទៃក្នុងរបស់ក្រុមហ៊ុន និងលួចព័ត៌មានរបស់អតិថិជនរាប់រយនាក់ទៀតផង។

https://www.bleepingcomputer.com/news/security/data-breach-at-japanese-telecom-giant-ntt-hits-18-000-companies/

ប្រភពព័ត៌មាន៖ ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥

LEAVE A REPLY

Please enter your comment!
Please enter your name here