ហាងលក់ Apple ដំបូងក្នុងប្រទេសថៃបានបើកដំណើរការជាផ្លូវការ នៅថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០១៨ ដោយមានទីតាំងនៅក្នុងទីក្រុងបាងកក។

គេសង្កេតឃើញថាឡូហ្គោហាង Apple ក្នុងប្រទេសថៃមានរចនាយ៉ាងពិសេសបំផុត មិនធ្លាប់បានឃើញពីមុនមក។ ជនជាតិថៃជឿជាក់ថា ឡូហ្គោនេះត្រូវបានកែច្នៃតាមលំនាំអក្សរ “อ” របស់ថៃ ដែលជាអក្សរប្រើសម្រាប់ប្រកបពាក្យ “แอปเปิล” ដែលមានន័យថាផ្លែប៉ោម ។
គួរដឹងថាហាងលក់ Apple ក្នុងប្រទេសថៃមានទីតាំងនៅផ្សារទំនើប IconSiam ដែលស្ថិតច្រាំងទន្លេចៅព្រះយ៉ា ដែលជាផ្សារទំនើបធំជាងគេមួយរបស់ថៃ៕