មេរោគ Trojan ដែល​គេ​ឱ្យ​ឈ្មោះថា Cerberus មាន​នៅលើ​កម្មវិធី​សម្រាប់​គណនា​រូបិយប័ណ្ណ​ក្នុង Play Store

0

កាលពីពេលថ្មីៗនេះ ក្រុម​អ្នកស្រាវជ្រាវ​ផ្នែក​សន្តិសុខ​បាន​រកឃើញ​ប្រភេទ​មេរោគ Trojan ដែល​គេ​ឱ្យ​ឈ្មោះថា Cerberus។ កម្មវិធី​មេរោគ​នេះ​គឺ​បង្កើតឡើង​ដើម្បី​លួច​យក​ទិន្នន័យ​អ្នកប្រើប្រាស់​នៅពេលដែល​ពួកគេ​ប្រើ​កម្មវិធី​ធនាគារ​ណាមួយ។

ករណីនេះ​បានកើត​ឡើង​ចំពោះ​អ្នកប្រើប្រាស់​នៅ​ប្រទេស​អេស្បាញ ដែល​មេរោគ Trojan នេះ​បាន​បង្កប់​ជាមួយ​កម្មវិធី “Calculadora de Moneda” ដែលជា​កម្មវិធី​សម្រាប់​គណនា​រូបិយប័ណ្ណ ហើយ​ដែល​ត្រូវបាន​គេ​ទាញយក​ជាង ១ម៉ឺន​ដង ព្រោះតែ​វា​មាន​នៅលើ Play Store។

ដំណើរការ​នៃ​ការវាយប្រហារ​របស់​មេ​រោគ​នេះ​គឺ ក្រោយពី​បាន​ដំឡើង​កម្មវិធី​នេះ​រួចហើយ ជាដំបូង​វា​មានដំណើរ​ការត្រឹមត្រូវ​ធម្មតា​ជាមួយ​មុខងារផ្សេងៗរបស់ខ្លួន ប៉ុន្តែ​ក្រោយពី​បាន​ដំណើរការ​ប្រើប្រាស់​មួយរយៈ​ពេល​មក អ្នក​អភិវឌ្ឍន៍​កម្មវិធី​បាន​តម្រូវឱ្យធ្វើ​បច្ចុប្បន្នភាព​លើ​កម្មវិធី​ដោយមាន​បង្កប់​មេរោគ Cerberus ដែល​គេ​អាច​លួច​យក​ទិន្នន័យ នៅពេល​អ្នកប្រើប្រាស់​បញ្ចូល​អត្តសញ្ញាណ​គណនី​ដូចជា​ឈ្មោះ និង​លេខ​សម្ងាត់​របស់​ពួកគេ ហើយ​បញ្ជូនទៅឱ្យ​អ្នក​វាយប្រហារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here