បិតា​បច្ចេកវិទ្យា AI ប្រកាសប្រាប់​មនុស្ស​កុំអោយ​ខ្លាច​បច្ចេកវិទ្យា

0

បច្ចេកវិទ្យា Artificial Intelligence (AI) ក្នុង​ថ្ងៃ​អនាគត​ត្រូវបាន​គេ​រំពឹង​នឹងមាន​ភាព​ឆ្លាត​វៃ​ជាង​ការគិត​របស់​មនុស្ស ប៉ុន្តែ​គ្មាន​ហេតុផល​ណាមួយ​ដែល​អ្នក​រាល់គ្នា​ត្រូវ​ខ្លាចរអា​វា​ឡើយ។ នេះ​បើ​យោងតាម​អ្នកត្រួសត្រាយ​បង្កើត AI បាន​បង្ហើប​ប្រាប់​ជា​សាធារណៈ។

លោក Juergen Schmidhuber ស្ថាបនិក និង​ប្រធាន​នៃ​ក្រុមហ៊ុន NNAISENSE បាន​មានប្រសាសន៍ថា៖ “កន្លងមក​ខ្ញុំបម្រើ​ការ​លើ​បច្ចេកវិទ្យា AI អស់​ជាច្រើន​ទសវត្ស ពោលគឺ​តាំងពី​អំឡុង​ឆ្នាំ ១៩៨០ បែបនេះហើយ​ខ្ញុំ​ហ៊ាន​អះអាងថា​ពិតណាស់​ដែល AI ទៅ​ថ្ងៃមុខ​មាន​ភាព​ឆ្លាត​វៃ​ជាង​ខ្លួន​ខ្ញុំ​ផ្ទាល់ ក៏ដូចជា​ពេល​ខ្ញុំ​អាច​ចូលនិវត្តន៍”។

ប៉ុន្តែ​ជុំវិញ​មតិ​មេ Tesla លោក Elon Musk ព្រមាន​ថា AI គួរ​ឲ្យ​ខ្លាច​ជាង​អាវុធ​នុយក្លេអ៊ែរ​កាលពី​សន្និសីទ​ក្នុងឆ្នាំនេះ លោក Schmidhuber ហាក់​មានការ​ជំទាស់​ដូច្នោះ​ថា៖ “ខ្ញុំ​បាន​ចំណាយពេល​និង​សម្រួល​ឲ្យ​គាត់​កាត់បន្ថយ​ភាពភ័យខ្លាច​ត្រង់ចំណុច​នេះ ថ្វីបើ AI អាច​ឆ្លាត​ជាង​មនុស្ស ប៉ុន្តែ​រឿង​ខ្លះ​ក៏​វា​នឹងត្រូវ​បាត់បង់​ការចាប់អារម្មណ៍”។

ប្រភព​បាន​សង្កត់ធ្ងន់ ៩៥ ភាគរយ​នៃ​ការស្រាវជ្រាវ​បច្ចេកវិទ្យា AI របស់​អ្នកវិទ្យាសាស្ត្រ​សុទ្ធសឹង​ផ្តោតលើ​ការធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ជីវិត​មនុស្ស ដូចជា​ធ្វើ​ឲ្យ​អ្នក​រស់​បានយូរ មាន​សុខ​ភាពល្អ និង​មាន​ក្តី​សុខ ហើយ​មានតែ ៥ ភាគរយ​ប៉ុណ្ណោះ​ដែល​សិក្សា​ពី​ការប្រើប្រាស់​អាវុធ សរុបមក​គឺ​គ្មាន​ហេតុផល​ដែល​គ្រប់គ្នា​ត្រូវ​ព្រួយបារម្ភ​ឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here