កម្មវិធី Roposo មានការ​ពេញនិយម​ខ្លាំ​ង​ក្រោយ​ពេលដែល TikTok ត្រូវ​ហាមប្រាម​នៅក្នុង​ប្រទេស​ឥណ្ឌា

0

កាលពី​ចុងខែ​មិថុនា រដ្ឋាភិបាល​ឥណ្ឌា​បិទ​មិន​ឲ្យ​ប្រើ​កម្មវិធី​ចិន​ចំនួន ៥៩ រួមមាន​ទាំង TikTok។ ប៉ុន្មាន​ម៉ោង​ក្រោយមក កម្មវិធី Roposo ដែលជា​គូប្រជែង​របស់ TikTok មាន​អ្នក​ចុះឈ្មោះ​ប្រើប្រាស់​ច្រើនសន្ធឹក។

Roposo បាន​ឲ្យ​ដឹងថា កាលពី​ពីរ​សប្ដាហ៍​មុន​ចំនួន​អ្នកប្រើប្រាស់​ថ្មី​ក្នុងពេល​មួយ​ម៉ោង បាន​កើន​ឡើងដល់​ចំណុច​ខ្ពស់​មួយ​គឺ​ដល់ ៥០ម៉ឺន​នាក់ ហើយ​ក្រុមហ៊ុន​រំពឹងថា​នឹងមាន​អ្នកប្រើប្រាស់​សរុប ១០០លាន​នាក់ ត្រឹម​ដំណាច់​ខែកក្កដា។

មុន​រដ្ឋាភិបាល​បិទ TikTok កម្មវិធី Roposo មាន​អ្នកប្រើប្រាស់​ប្រមាណ ៥៥លាន​នាក់​ប៉ុណ្ណោះ ដែល​មានន័យថា​កម្មវិធី​នេះ​ទទួលបាន​ផលចំណេញ​ច្រើន ពេល TikTok ជួប​បញ្ហា។ ក្រៅពី Roposo កម្មវិធី​ជាច្រើន​ទៀត​ដែលជា​គូប្រជែង​របស់ TikTok នៅ​ឥណ្ឌា​ដែរនោះ មានដូចជា Chingari, Mitron និង Bolo Indya ក៏​សង្កេតឃើញ​មាន​កំណើន​អ្នកប្រើប្រាស់ ក្រោយ​រដ្ឋាភិបាល​បិទ​ផងដែរ។

ជាក់ស្ដែង​កម្មវិធី Chingari មុន​ការបិទ មាន​អ្នកប្រើប្រាស់​សរុប ៣,៥លាន​នាក់ ប៉ុន្តែ​បច្ចុប្បន្ននេះ​អ្នក​ប្រើ​កើន​ដល់ ១៧,៥លាន​នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here