ចិន​បញ្ចប់​ការធ្វើ​តេស្ត​ផ្ទៀងផ្ទាត់ ប្រព័ន្ធ​របស់​ផ្កាយរណប​ចំនួន ០២គ្រឿង ដែល​ប្រើ​សម្រាប់​សង្កេត មើល​សកម្មភាព​មហាសមុទ្រ

0

នៅ​ថ្ងៃ​ចន្ទ​នេះ ក្រសួង​ធនធានធម្មជាតិ​ចិន បានប្រកាស​ពី​ការបញ្ចប់​ការធ្វើ​តេស្ត​ផ្ទៀងផ្ទាត់ ប្រព័ន្ធ​របស់​ផ្កាយរណប​ចំនួន ០២គ្រឿង ដែល​ប្រើ​សម្រាប់​សង្កេត មើល​សកម្មភាព​មហាសមុទ្រ។

ការធ្វើ​តេស្ត​នោះ​ត្រូវបាន​ប្រព្រឹត្តទៅ​នៅឯ​តំបន់​ស្វយ័ត​ម៉ុង​ហ្គោ​លី ភាគ​ខាងជើង​នៃ​ប្រទេស​ចិន។ការធ្វើ​តេស្ត​ខាងលើ​មាន​រយៈពេល ៣៥ថ្ងៃ និង​ត្រូវបាន​ដឹកនាំ​ដោយ​ទីភ្នាក់ងារ​ទទួលបន្ទុក ផ្នែក​ផ្កាយរណប​មហាសមុទ្រ នៃ​ក្រសួង​ធនធានធម្មជាតិ​ចិន និង​ក្រោម​ការជួយជ្រោមជ្រែង ពី​បណ្ឌិត្យ​សភាប​ចេ្ច​ក​វិទ្យា​អវកាស​ចិន។

ការធ្វើ​តេស្ត​រួមមាន​ទាំង​ការផ្ទៀងផ្ទាត់​លើ​ឧបករណ៍ ហៅថា Microwave Scatterometer ជា​ឧបករណ៍​យ៉ាងសំខាន់​មួយ ដែល​ត្រូវបាន​ភ្ជាប់​ជាមួយ​ផ្កាយរណប HY-2B របស់​ចិន និង​ផ្កាយរណប សង្កេត​មហាសមុទ្រ​មួយទៀត ដែលជា​សមិទ្ធផល​រួម​រវាង​ចិន និង​បារាំង។ ផ្កាយរណប​ទាំងពីរ​ត្រូវបាន​បាញ់​បង្ហោះ​ចេញពី​ផែនដី កាលពី​ខែតុលា ឆ្នាំ២០១៨ ។

គួរ​បញ្ជាក់ថា Microwave Scatterometer គឺជា​ឧបករណ៍​រ៉ា​ដា ដែល​អនុញ្ញាត​ឲ្យ​អ្នកវិទ្យាសាស្ត្រ​សង្កេត​ស្វែងយល់​ពី​បាតុភូត​រលក និង​ខ្យល់ នៅលើ​ផ្ទៃ​មហាសមុទ្រ​ព្រម​ពេល​ជាមួយគ្នា​តែម្តង និង​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព។ ឧបករណ៍​នេះ​មាន​សារៈសំខាន់​ជាខ្លាំង ក្នុង​ការសិក្សា​ស្រាវជ្រាវ​ទៅលើ​បរិស្ថាន​ដែនសមុទ្រ និង​បាតុភូត​បម្រែបម្រួល​អាកាសធាតុ​សកល៕

LEAVE A REPLY

Please enter your comment!
Please enter your name here