កម្មវិធីប្រជុំតាមអនឡាញ ដែលមានឈ្មោះថា Zoom នៅពេលថ្មីៗនេះបានដោះស្រាយបញ្ហា ដែល ហេគឃ័រអាច crack passcode ដែលបានប្រើដើម្បីធនាភាពឯកជននៃការប្រជុំនៅលើ platform ហើយស្វែងរកព័ត៌មានឯកជនពីអ្នកចូលរួមប្រជុំថែមទៀត។
កម្មវិធី Zoom មាន default ការពារដោយលេខសម្ងាត់៦ខ្ទង់ ប៉ុន្តែយោងតាមលោក Tom Anthony ដែលជា VP Product នៅ SearchPilot បានកំណត់បញ្ហាថា ខ្វះការកំណត់ (limit) នៃការចូលរួម “ហេគឃ័រអាចសាកតេស្តលេខសម្ងាត់ ១លានដង ក្នុងរយៈពេលខ្លីប៉ុណ្ណោះ ហើយអាចចូល ទៅកាន់គេហទំព័រកិច្ចប្រជុំរបស់ Zoom បាន។
គួរកត់សម្គាល់ថា Zoom ចាប់ផ្តើមទាមទារ passcode នៅពេលចូលប្រជុំកាលពីខែមេសា ដែលជាវិធានការបង្ការការវាយប្រហារដោយ Zoom-bombing ដែលសំដៅទៅលើសកម្មភាពរំខាននៃអង្គប្រជុំ និងលួចចូលទៅក្នុងកិច្ចប្រជុំ Zoom ដោយគ្មាន ការអញ្ជើញ ហើយចែករំលែកមាតិកាអាសអាភាស និងរើសអើងជាដើម។
លោក Anthony បានរាយការណ៍បញ្ហាទៅកាន់ក្រុមហ៊ុន កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ អំពី Python-based proof of concept script ១សប្តាហ៍ក្រោយ ក្រុមហ៊ុនបានចេញ patched នៅថ្ងៃ ទី៩ ដើម្បីដោះស្រាយបញ្ហា។ ក្រុមហ៊ុនបានដោះស្រាយបញ្ហា separate flaw ដែលបានបើកដៃឱ្យ ហេគឃ័របន្លំខ្លួនជាអង្គភាព និងបោកប្រាស់បុគ្គលិក ឬដៃគូអាជីវកម្មឱ្យបង្ហាញពីព័ត៌មានសម្ងាត់ ឬ ព័ត៌មានផ្ទាល់ខ្លួនផ្សេងទៀត តាមរយៈការវាយប្រហារ social engineering៕
ប្រភពព័ត៌មាន៖ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០
ប្រែសម្រួលដោយ៖ កញ្ញា