ចំណុចខ្សោយ OkCupid អនុញ្ញាតអោយ​ហេ​គ​ឃ័​រ​អាច​លួច​ទិន្ន័យ​ផ្ទាល់ខ្លួន និង​ព័ត៌មានសំខាន់ៗ

0

OkCupid ជា​កម្មវិធី​ណាត់ជួប​ដ៏​មាន​ប្រជាប្រិយ​បំផុត​មួយ​ដែលមាន​អ្នកប្រើប្រាស់​ចុះឈ្មោះ​ច្រើនជាង​ចំនួន៥០លាន​នាក់ និង​ត្រូវបាន​ប្រើប្រាស់​នៅក្នុង​ប្រទេស​ចំនួន១១០ប្រទេស។ កម្មវិធី​នោះ​បង្កើតឡើង​ដំបូង​ក្នុង​ឆ្នាំ២០០៤ដោយ​មនុស្ស​មួយក្រុម​ជា​មិត្តភក្តិ​គ្នា​មាន​សមាជិក​ចំនួន០៤នាក់​មកពី​Harvard។

ភាព​ងាយ​រងគ្រោះ​ដែល​រកឃើញ​ដោយ​អ្នកស្រាវជ្រាវ​ជាមួយ​កម្មវិធី​កំណែ Version 40.3.1 ត្រូវបាន​ចេញផ្សាយ​នៅ​ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ ដែលជា​កំណែ​ថ្មី​បំផុត​គឺ​កំណែ Version 43.3.2 ដែល​ត្រូវបាន​គេ​ចេញផ្សាយ​នៅ​ថ្ងៃ​ម្សិលមិញ។

អ្នក​វាយប្រហារ​អាចធ្វើ​ការវាយប្រហារ​លើ​អ្នកប្រើប្រាស់​ដោយ៖

-បង្ហាញ​ទិន្នន័យ​សំខាន់​របស់​អ្នកប្រើប្រាស់​ដែល​ផ្ទុក​នៅលើ​កម្មវិធី

-អនុវត្ត​សកម្មភាព​បន្លំ​ជា​ជនរងគ្រោះ

-លួច​យក​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​អ្នកប្រើប្រាស់ និង​ទិន្នន័យ​ឯកជន ព័ត៌មាន​ចំណង់​ចំណូលចិត្ត និង​ចរិតលក្ខណៈ

-លួច​និមិត្តសញ្ញា​ផ្ទៀងផ្ទាត់​របស់​អ្នកប្រើប្រាស់ អត្តសញ្ញាណប័ណ្ណ​របស់​អ្នកប្រើប្រាស់ និង​ព័ត៌មាន​សំខាន់​ផ្សេងទៀត​ដូចជា​អាសយដ្ឋាន និង​អ៊ី​ម៉ែ​ល

-ផ្ញើ​ទិន្នន័យ​ដែល​ប្រមូលបាន​ទៅ​ម៉ាស៊ីន​មេ​របស់​អ្នក​វាយប្រហារ

អ្នកប្រើប្រាស់​ត្រូវបាន​ផ្តល់​អនុសាសន៍​ឱ្យធ្វើ​បច្ចុប្បន្នភាព​ជាមួយនឹង​កំណែ 43.3.2  ដើម្បី​កាត់បន្ថយ​ហានិភ័យ។

ប្រែ​សម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន​Gbhacker ផ្សាយ​ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here