និពន្ធ​នាយក​នៃ​កាសែត​រដ្ឋ​ចិន​និយាយថា ប្រទេស​ចិន​នឹងមិន​ទទួលយក​ចោរលួច TikTok បានទេ

0

និពន្ធ​នាយក​នៃ​កាសែត​រដ្ឋ​ចិន China Daily បាន​ឲ្យ​ដឹងថា ប្រទេស​ចិន​នឹងមិន​ទទួលយក  TikTok នោះទេ ហើយ​ចិន​មាន​វិធី​ជាច្រើន​ក្នុងការ​វាយបក ប្រសិនបើ​រដ្ឋាភិបាល​អាមេរិក​ព្យាយាម​បង្ខំ​ឲ្យ​មាន​ការលក់​ប្រតិបត្តិការ TikTok នៅ​អាមេរិក។

ការលើកឡើង​បែបនេះ​គឺ​បន្ទាប់ពី​មាន​ដំណឹង​ថា Microsoft ចង់​ទិញយក​ប្រតិបត្តិការ TikTok ក្នុង​ទីផ្សារ​មួយចំនួន​រួមទាំង​សហរដ្ឋអាមេរិក ក្រោយពី​លោក ដូ​ណា​ល់ ត្រាំ បាន​គំរាមថា​នឹង​បិទ​កម្មវិធី TikTok មិន​ឲ្យ​ប្រើ​នៅ​អាមេរិក។

លោក ត្រាំ បាន​និយាយថា​នឹង​អនុញ្ញាត TikTok ឲ្យ​លក់​ប្រតិបត្តិការ​របស់ខ្លួន​ដល់​ក្រុមហ៊ុន​អាមេរិក ប៉ុន្តែ​ទឹកប្រាក់​មួយចំណែក​ធំ​ដែល​បាន​ពី​ការលក់​នឹងត្រូវ​បង់​ឲ្យ​រតនាគារ​អាមេរិក។លោក Hu Xijin ជា​និពន្ធ​នាយក​ប្រចាំ​កាសែត​រដ្ឋ​ចិន​មួយទៀត​ឈ្មោះ The Global Times បាន​ហៅ​ការទាមទារ​របស់​រដ្ឋា​ភិ​បាល​អាមេរិក​ថា ជាការ​ប្លន់​ដោយ​បើកចំហ និង​បាន​បង្ហោះ​សារ​លើ Twitter ដែល​និយាយថា លោក​ត្រាំ បានប្រែក្លាយ​សហរដ្ឋអាមេរិក​ពី​ប្រទេស​អស្ចារ្យ​មួយ ទៅជា​ប្រទេស​ទុច្ចរិត​មួយ។

គួរ​ដឹងថា​សេត​វិមាន​មិនទាន់មាន​ការបកស្រាយ​នៅឡើយ​ទេ​ថា​ហេតុអ្វី​បានជា​រតនាគារ​គួរ​ទទួលបាន​ចំណែក​ពី​ការជួញដូរ​រវាង TikTok និង Microsoft នោះ។ Charlotte Jee មកពី​វិ​ប​សាយ MIT Technology Review បាន​និយាយថា “ខ្ញុំ​មិន​ចង់​និយាយ​ទេ ប៉ុន្តែ​វា​ដូចជា​ទង្វើ​របស់​ជន​អន្ធពាល​យ៉ាង​អ៊ីចឹង៕”

LEAVE A REPLY

Please enter your comment!
Please enter your name here