គុណវិបត្តិ​នៃ​ការប្រតិបត្តិ​លេខ​កូដ​សំខាន់​លើ Adobe Acrobat និង Reader តម្រូវ​ឲ្យ​អ្នក​ត្រូវធ្វើ​បច្ចុប្បន្នភាព​ឥឡូវនេះ

0

ក្រុមហ៊ុន Adobe បានចេញ​ផ្សាយ​ការធ្វើ​បច្ចុប្បន្នភាព​ដែល​ជួសជុល​ភាព​ងាយ​រងគ្រោះ​ចំនួន​ម្ភៃ​ប្រាំមួយ​នៅក្នុង​កម្មវិធី Adobe Acrobat and Reader និង Lightroom ។ក្នុងចំណោម​គុណវិបត្តិ​ទាំង ២៦ មាន​ចំណុច​ចំនួន ១១ត្រូវបាន​វាយតម្លៃថា មាន​សារៈសំខាន់ ដោយ​ពួកគេ​អាច​រង​ការវាយប្រហារ​ពី​ក្រុម​ហេ​គ​ឃ័​រ។ ក្រុម​ហេ​គ​ឃ័​រ​អាច​ដំណើរការ​លេខ​កូដ​បំពាន​ពី​ចម្ងាយ ឬ​អាច​ចៀស​ផុតពី​ប្រព័ន្ធ​វត្ថិ​ភាព​នៅលើ​ចំណុច​ងាយ​រងគ្រោះ។

Adobe Acrobat and Reader | APSB20-48

ក្រុមហ៊ុន Adobe បានចេញ​ផ្សាយ​ការធ្វើ​បច្ចុប្បន្នភាព​សុវត្ថិភាព​សម្រាប់​កម្មវិធី Adobe Acrobat and Reader សម្រាប់​ប្រព័ន្ធ Windows និង macOS ។ ការកេងប្រវ័ញ្ច​ដោយ​ជោគជ័យ​អាច​បណ្តាលឱ្យ​អ្នក​វាយប្រហារ​ធ្វើការ​ប្រតិបត្តិ​កូដ​ពី​ចម្ងាយ​ក្នុង​បរិបទ​អ្នកប្រើប្រាស់​បច្ចុប្បន្ន។

Adobe Lightroom | APSB20-51

Adobe Lightroom Classic សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ Windows និង macOS គ្របដណ្តប់​លើ​ការធ្វើ​បច្ចុប្បន្នភាព​សន្តិសុខសំខាន់ៗលើ​ការកេងប្រវ័ញ្ច​ដោយ​ជោគជ័យ​នៅក្នុង​ភាព​ងាយ​រងគ្រោះ ដែល​អនុញ្ញាតឱ្យ​អ្នក​វាយប្រហារ​បង្កើន​បុព្វសិទ្ធិ។ ក្រុមហ៊ុន Adobe បាន​ណែនាំ​ឱ្យ​អ្នកប្រើប្រាស់​ធ្វើ​បច្ចុប្បន្នភាព​លើ​ការធ្វើ​បច្ចុប្បន្នភាព​ផលិតផល​របស់ខ្លួន​ទៅ​ជំនាន់​ចុងក្រោយ​ដោយ​ប្រើ​ការណែនាំ​ដែលមាន​នៅក្នុង​ព្រឹត្តិប័ត្រ​របស់ខ្លួន៕

LEAVE A REPLY

Please enter your comment!
Please enter your name here