ហេ​គ​ឃ័​រ​អ៊ីរ៉ង់​បន្លំ​ធ្វើជា​អ្នកសារព័ត៌មាន​បោក​ជនរងគ្រោះ​ឲ្យ​ដំឡើង​មេរោគ

0

ក្រុម​បន្លំ​លើ​បណ្តាញ​អ៊ី​ន​ធឺរ​ណិ​ត​អ៊ីរ៉ង់​ដែល​គេ​ស្គាល់​ថា​ជា​គោលដៅ​របស់​រដ្ឋាភិបាល​បច្ចេកវិទ្យា​ការពារជាតិ​យោធា និង​វិស័យ​ការទូត​ឥឡូវនេះ​កំពុង​ក្លែងបន្លំ​ធ្វើជា​អ្នកសារព័ត៌មាន និង​កំណត់​គោលដៅ​លើ​បណ្តាញ LinkedIn និង WhatsApp ។ ក្រុម​ហេ​គ​ឃ័​រ​កំណត់​គោលដៅ​លើ​ជនរងគ្រោះ​ដោយ​ចម្លង​មេរោគ​ចូល​ឧបករណ៍​របស់​អ្នកប្រើប្រាស់។

ដោយ​រកឃើញ​យុទ្ធសាស្ត្រ​ថ្មី​របស់​ក្រុម APT Charming Kitten APT ក្រុមហ៊ុន​អ៊ីស្រាអែល Clearsky បាន​និយាយថា៖

“ចាប់តាំងពី​ខែកក្កដា ឆ្នាំ២០២០ យើង​បាន​រកឃើញ ក្រុម​ហេ​គ​ឃ័​រ TTP ថ្មី ដោយ​ក្រុម​នេះ​ក្លែងបន្លំ​ធ្វើជា​“Deutsche Welle” និង “Jewish Journal” ដោយ​ប្រើ​អ៊ីមែល​តាម​សារ WhatsApp ហើយ​ប្រើ​វេទិកាសំខាន់ៗរបស់​ពួកគេ​ដើម្បី​ទៅជិត​គោលដៅ ហើយ​បញ្ចុះបញ្ចូល​ជនរងគ្រោះ​បើក​បណ្តាញ​មេរោគ” ។

ប្រភព Clearsky  បញ្ជាក់ថា ការវាយប្រហារ​នេះ​គឺជា​ការវាយប្រហារ​លើក​ទីមួយ​ដែល​គេ​ធ្វើ​តាមរយៈ​កម្មវិធី WhatsApp និង LinkedIn ដែល​រួមបញ្ចូល​ការហៅ​ទូរស័ព្ទ​ទៅកាន់​ជនរងគ្រោះ​ផងដែរ។

ក្រោយពី​ក្រុមហ៊ុន​បាន​ជូនដំណឹង​ដល់​ក្រុមហ៊ុន Deutsche Welle អំពី​ការ​ក្លែងបន្លំ​និង​ចន្លោះប្រហោង​នៅក្នុង​គេហទំព័រ​របស់​ពួកគេ ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​អាឡឺម៉ង់​បាន​បញ្ជាក់ថា៖ “ អ្នកយកព័ត៌មាន Charming Kitten មិន​បានធ្វើ​សកម្មភាព​ក្លែងបន្លំ​អ៊ី​ម៉ែ​ល​ទៅ​ជនរងគ្រោះ និង​អ្នកស្រាវជ្រាវ​ការសិក្សា​ដទៃទៀត​នៅ​ប្រទេស​អ៊ីស្រាអែល​នៅ​រយៈពេល​ប៉ុន្មាន​សប្តាហ៍​មុន”។

លោក Charming Kitten (មានឈ្មោះ​ហៅ​ក្រៅ APT35, Parastoo, NewsBeef និង Newscaster) មាន​ជាប់​ពាក់ព័ន្ធ​នឹង​យុទ្ធនាការ​បោប​ន្លំ​ចាប់តាំងពី​ខែធ្នូ ឆ្នាំ២០១៧ ក្នុង​គោលបំណង​ដើម្បី​លួច​យក​ព័ត៌មាន​សំខាន់​ពី​សកម្មជន​សិទ្ធិមនុស្ស អ្នកស្រាវជ្រាវ​សិក្សា​និង​ប្រព័ន្ធ​ផ្សព្វផ្សាយផ្សេង។

ទោះបីជា APT35 បាន​ប្រើល្បិច​ថ្មី​ក៏ដោយ ប៉ុន្តែ​នេះ​មិនមែនជា​លើកទីមួយ​ទេ ដែល​ក្រុមហេ​គ​ឃ័​រ​អ៊ីរ៉ង់​បាន​ប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម​ដើម្បី​តាមដាន​មើល​បុគ្គលិក​ដែល​គោលដៅ។

ប្រែ​សម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន thehackernews ចុះផ្សាយ​ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here