ក្រុម​ហេ​គ​ឃ័​រ​អាច​ឆ្លងកាត់​នូវ​ការផ្ទៀងផ្ទាត់​ច្រើន​កត្តា​ដើម្បី​ធ្វើការ​គ្រប់គ្រង​ទៅលើ​សេវាកម្ម Microsoft 365 Services

0

ក្រុម​អ្នកស្រាវជ្រាវ​សុវត្ថិភាព​របស់​ក្រុមហ៊ុន Proofpoint បាន​រកឃើញ​នូវ​ភាព​ងាយ​រងគ្រោះ​ដ៏​ធ្ងន់ធ្ងរ​បំផុត​ជាមួយនឹង​ការផ្ទៀងផ្ទាត់​ច្រើន​កត្តា multi-factor authentication (MFA) នៅក្នុង​បរិស្ថាន​ក្លោដ​ខណៈពេលដែល WS-Trust នៅតែ​បើក​ដំណើរការ។ WS-Trust គឺជា​ស្តង់ដារ OASIS សម្រាប់ធ្វើ​ការបង្កើត​ថ្មី និង​ផ្ទៀងផ្ទាត់​ទៅលើ tokens សុវត្ថិភាព។

ចំណុច​រងគ្រោះ​នេះ​អនុញ្ញាតអោយ​អ្នក​វាយប្រហារ​ជាច្រើន​អាចធ្វើ​ការឆ្លងកាត់​នៅលើ MFA និង​ចូលទៅ​កាន់​ក្លោដ​ដែល​ប្រើប្រាស់​នូវ​ប្រូ​តូ​កូ​ល​នេះ។ ក្រុមហ៊ុន Microsoft ផ្តល់នូវ​សេវាកម្ម​ក្លោដ​ជាច្រើន​ដូចជា Microsoft 365 ដែល​ប្រើប្រាស់​នូវ​ប្រូ​តូ​កូ​ល​ដូចគ្នា​ផងដែរ។ ដោយសារតែ​ការ​ឌី​ស្សាញ​ទៅលើ Microsoft 365 session login នោះ អ្នក​វាយប្រហារ​អាចធ្វើ​ការគ្រប់គ្រង​ទៅលើ​គណនី​គោលដៅ​របស់​ពួកគេ​បាន​ដែលមាន​ដូចជា Mail, Files, Contacts, Data និង​ជាច្រើន​ទៀត។

Proofpoint ជឿជាក់ថា ចំណុច​រងគ្រោះ​ទាំងនេះ​គឺ​កើតឡើង​មាន​ឡើងជា​ច្រើន​ឆ្នាំ​មកហើយ ហើយ​វា​ក៏មាន​ការបង្ហាញ​នៅក្នុង​សន្និសីទ​សិប្បនិម្មិត​ផងដែរ។ ការផ្ទៀងផ្ទាត់​ច្រើន​កត្តា​ផ្តល់នូវ​សុវត្ថិភាព​ខ្ពស់​ទៅកាន់​អ្នកប្រើប្រាស់​ជាច្រើន ហើយ​វា​ក៏មាន​ច្រើន​ជំ​ហ៊ាន​ក្នុងការ​ផ្ទៀងផ្ទាត់​ដើម្បី​ការពារ​ទៅលើ​គណនី​ជាច្រើន​របស់​អ្នកប្រើប្រាស់​ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here