បញ្ហា​នៅក្នុង​កម្មវិធី​អាចឱ្យ​ហេ​គ​ឃ័​រ​ចូល Firefox របស់ Android តាមរយៈ​បណ្តាញ WiFi

0

យោងតាម​របាយការណ៍ Moberly បាន​រាយការណ៍​ទៅ​ក្រុម Firefox បានឱ្យដឹងថា SSDP engine របស់ Firefox browsers អាច​ត្រូវបាន​បោកប្រាស់​ដើម្បី​បង្កើត Android ដោយ​ជំនួស​ទីតាំង​នៃ XML file នៅក្នុង​កញ្ចប់​ឆ្លើយតប (response package) ជាមួយនឹង​សារ Android URI។

សម្រាប់​ការវាយប្រហារ​នេះ ហេ​គ​ឃ័​របា​ន​ភ្ជាប់​ទៅកាន់​បណ្តាញ WiFi គោលដៅ​ដែល​អាច​ដំណើរការ SSDP server អាក្រក់​នៅលើ​ឧបករណ៍​របស់​អ្នកប្រើប្រាស់ និង​បញ្ចេញ commands នៅលើ​ឧបករណ៍ Android ដែល​នៅក្បែរ​តាមរយៈ Firefox ដោយ​មិន​ត្រូវការ​មាន​អ​ន្តា​គម​ន៍​ពី​ជនរងគ្រោះ​ទេ។ សកម្មភាព​នេះ​ត្រូវបាន​អនុញ្ញាត​ដោយ​រួមមាន​ដំណើរការ​ដោយ​ស្វ័យប្រវត្តិ​នៅក្នុង browser និង​បើក URL ដែល​យោងតាម​អ្នកស្រាវជ្រាវ​បានឱ្យដឹងថា វា​មានលទ្ធភាព​គ្រប់គ្រាន់​នឹង​បោកប្រាស់​ជន​រង គ្រោះ​ឱ្យ​ផ្តល់ព័ត៌មាន​អត្តសញ្ញាណ តំឡើង​កម្មវិធី​ដែលមាន​មេរោគ និង​សកម្មភាព​ខុសច្បាប់ផ្សេង។ Moberly បាន​ថ្លែងថា៖ ”ក្រុម​រងគ្រោះ​ដែលជា​គោលដៅ​មានកម្ម​វិធី Firefox ដំណើរការ​នៅលើ​ទូរស័ព្ទ របស់​ពួកគេ។ ពួកគេ​មិន​ត្រូវការ​ដំណើរការ​គេហទំព័រ​អាក្រក់​ទេ ឬ​ចុច​តំណ links អាក្រក់​ដែរ។ ហេ​គ​ឃ័​រ​មិនចាំបាច់​ដំឡើង​កម្មវិធី​មេរោគ​ទេ។ ពួកគេ​អាច​ត្រូវបាន​លួច​នៅពេល​ពួកគេ​ប្រើ WiFi នៅ​តុ កាហ្វេ និង​ឧបករណ៍​របស់​ពួកគេ​នឹង​ចាប់ផ្តើម​ដំណើរការ​កម្មវិធី URLs ក្រោម​ការគ្រប់គ្រង​រប​ស់ ហេ​គ​ឃ័​រ។

Moberly បាន​រាយការណ៍​បញ្ហា​នេះ​ទៅកាន់​ក្រុម Firefox កាលពី​ពីរ​បី​សប្តាហ៍​មុន ហើយ​បច្ចុប្បន្ននេះ អ្នក​អភិវឌ្ឍ browser ក៏បាន patch កម្មវិធី Firefox សម្រាប់ Android ជំនាន់ ៨០ និង​ក្រោយ​ដែរ៕

ប្រភពព័ត៌មាន៖ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០
ប្រែ​សម្រួល​ដោយ៖ កញ្ញា

LEAVE A REPLY

Please enter your comment!
Please enter your name here